SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រសួងកសិកម្ម លើកទឹកចិត្តឱ្យសភាពាណិជ្ជកម្មកូរ៉េនៅកម្ពុជា សិក្សាពីការវិនិយោគជីកសិកម្ម និងចំណីសត្វនៅកម្ពុជា


ក្រសួងកសិកម្ម លើកទឹកចិត្តឱ្យសភាពាណិជ្ជកម្មកូរ៉េនៅកម្ពុជា សិក្សាពីការវិនិយោគជីកសិកម្ម និងចំណីសត្វនៅកម្ពុជា
ពាណិជ្ជកម្ម

2025-06-28

គន ម៉េងហុង

ពាណិជ្ជកម្ម

2025-06-28

គន ម៉េងហុង

A+ A-

ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើកទឹកចិត្តឱ្យសភាពាណិជ្ជកម្មកូរ៉េនៅកម្ពុជា និងតំណាងធុរកិច្ចកូរ៉េ សិក្សាពីការវិនិយោគជីកសិកម្ម និងចំណីសត្វនៅកម្ពុជា ដើម្បីធានាប្រសិទ្ធភាពសេដ្ឋកិច្ច គុណភាពខ្ពស់ និងតម្លៃសមរម្យ ដែលអាចប្រកួតប្រជែងជាមួយនឹងការនាំចូល។

ក្នុងជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូសភាពាណិជ្ជកម្មកូរ៉េនៅកម្ពុជា និងតំណាងធុរកិច្ចកូរ៉េ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា បានលើកទឹកចិត្តឱ្យភាគីកូរ៉េធ្វើការវិនិយោគលើអ្វីដែលជាចំនុចខ្លាំងរបស់កម្ពុជាមានស្រាប់ ដើម្បីទទួលបានជោគជ័យឆាប់រហ័ស និងចំគោលដៅនៃការវិនិយោគពិតប្រាកដ ហើយក្រសួងកសិកម្មនឹងជួយគាំទ្រ តម្រង់ទិសសំដៅផ្តល់ផលប្រយោជន៍សេដ្ឋកិច្ច និងជួយប្រជាកសិករក្នុងវិស័យកសិកម្ម។

ទន្ទឹមនេះ ឯកឧត្តម ឌិត ទីណា ក៏បានលើកឡើងអំពីការវិនិយោគលើកសិផលដែលមានសក្ដានុពលខ្ពស់មួយចំនួន ដូចជាស្វាយ ចេក និងស្វាយចន្ទី ដែលទាមទារការវិនិយោគកែច្នៃ វេចខ្ចប់ និងនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ខណៈប្រទេសកូរ៉េមានបទពិសោធន៍លើការងារនេះស្រាប់ សំដៅទទួលបានតម្លៃបន្ថែមខ្ពស់ និងទទួលបានផលចំណេញទាំងអស់គ្នា៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី