SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

បារាំង សិក្សាគម្រោងបង្កើតមន្ទីរពេទ្យសាកលវិទ្យាល័យទំនើប កម្ពុជា-បារាំង ទី១ នៅកម្ពុជា


បារាំង សិក្សាគម្រោងបង្កើតមន្ទីរពេទ្យសាកលវិទ្យាល័យទំនើប កម្ពុជា-បារាំង ទី១ នៅកម្ពុជា
សង្គមជាតិ-សេដ្ឋកិច្ច

2025-06-27

គន ម៉េងហុង

សង្គមជាតិ-សេដ្ឋកិច្ច

2025-06-27

គន ម៉េងហុង

A+ A-

ភ្នំពេញ៖ ស្ថានទូតបារាំងប្រចាំនៅកម្ពុជា និងបណ្តាញមន្ទីរពេទ្យសាកលវិទ្យាល័យក្រុងប៉ារីស ប្រទេសបារាំង (Assistance Publique – Hôpitaux de Paris, AP-HP International) កំពុងសិក្សាពីគម្រោងបង្កើតមន្ទីរពេទ្យសាកលវិទ្យាល័យទំនើប កម្ពុជា-បារាំង ទី១នៅកម្ពុជា ដែលទទួលបានថវិកាពីក្រសួងសេដ្ឋកិច្ច បារាំង។

ក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាលកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ លោក Emmanuel LY-BATALLAN ប្រធានផ្នែកសេដ្ឋកិច្ច នៃស្ថាទូតបារាំងប្រចាំនៅកម្ពុជា បានបញ្ជាក់ពីជំហររបស់រដ្ឋាភិបាលបារាំង ក្នុងការគាំទ្រ និងគិតរៀបចំគម្រោងបង្កើតមន្ទីរពេទ្យនេះឡើង ដើម្បីបញ្ជាក់ពីចំណងមិត្តភាព នៃប្រទេសទាំងពីរ កម្ពុជាបារាំង ពិសេសបង្ហាញពីកិច្ចសហប្រតិបត្តិការបារាំងលើការអភិវឌ្ឍវិស័យសុខាភិបាលកម្ពុជាប្រកបដោយភាពធន់។

ទន្ទឹមនេះ ឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី តំណាងឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីសុខាភិបាលកម្ពុជា បានថ្លែងអំណរគុណ និងបញ្ជាក់ពីជំហរគាំទ្រជាគោលការណ៍ ចំពោះលទ្ធផលសម្រេចបានជាបន្តបន្ទាប់ និងផែនការបន្តរបស់ក្រុមការងារខាងលើ ក្នុងការរៀបចំបង្កើតមន្ទីរពេទ្យសាកលវិទ្យាល័យមិត្តភាពកម្ពុជា-បារាំង ដែលនឹងក្លាយ ជាមន្ទីរពេទ្យសាកលវិទ្យាល័យកម្ពុជា-បារាំងទី១ នៅកម្ពុជា ជាមួយនឹងសមត្ថភាពនិងគុណភាពលំដាប់អន្តរជាតិផងដែរ។

ពាក់ព័ន្ធនិងលទ្ធផលសម្រេច នៃការសិក្សាសមិទ្ធិលទ្ធភាពគម្រោងនេះ នឹងត្រូវបង្ហាញជាផ្លូវការនៅក្នុង កិច្ចប្រជុំត្រីភាគីលើកទី២ ដែលគ្រោងនឹងធ្វើឡើងនៅចុងខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ។ តាមរយៈគម្រោងសិក្សាអំពីលទ្ធភាព មន្ទីរពេទ្យនេះ នឹងអាចមានសមត្ថភាពបម្រើសេវាវេជ្ជសាស្ត្រទូទៅ និងការព្យាបាលកម្រិតឯកទេស រួមមានការសង្គ្រោះបន្ទាន់កម្រិតខ្ពស់បំផុត ការវះកាត់ជំងឺបេះដូង ប្រព័ន្ធប្រសាទ ជំងឺមហារីក និងការវះកាត់ ប្តូរសរីរៈស្របតាមច្បាប់កម្ពុជាផងដែរ។

ជាមួយគ្នានេះអង្គប្រជុំបានពិនិត្យ និងផ្តល់យោបល់លើលទ្ធផលបឋម ដែលសម្រេចបានតាមរយៈការចុះធ្វើការសិក្សាលម្អិត នៅតាមមន្ទីរពេទ្យជាតិ សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងនាយកដ្ឋានជំនាញនៃក្រសួងសុខាភិបាល លើលក្ខណៈបច្ចេកទេសនៃការងារវិស្វកម្ម សម្ភារបរិក្ខារវេជ្ជសាស្ត្រ ការគ្រប់គ្រង និងការបណ្តុះបណ្តាលធនធានមនុស្ស ព្រមទាំងផែនការថវិកាសម្រាប់ប្រតិបត្តិការទូទៅរបស់មន្ទីរពេទ្យនេះ។ នេះបើតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី