SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ឯកឧត្តម ម៉ាង ស៊ីណេត៖ ខេត្តព្រះសីហនុ មានការងារជាង ៤ពាន់កន្លែង កំពុងរង់ចាំទទួលពលករខ្មែរ


ឯកឧត្តម ម៉ាង ស៊ីណេត៖ ខេត្តព្រះសីហនុ មានការងារជាង ៤ពាន់កន្លែង កំពុងរង់ចាំទទួលពលករខ្មែរ
A+ A-

ភ្នំពេញ៖ ខេត្តព្រះសីហនុ មានការងារជាង ៤ពាន់កន្លែង កំពុងរង់ចាំទទួលពលករខ្មែរ នៅតាមរោងចក្រ សហគ្រាស ព្រោះបច្ចុប្បន្ន នៅខ្វះកម្លាំងពលកម្ម។ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ លើកឡើងដូច្នេះ ក្នុងឱកាសជួបសំណេះសំណាល ជាមួយពលករចំនួន ៣៣នាក់ ស្រី ១៨នាក់ ក្នុងនោះមាននិស្សិតចំនួន ២នាក់ ដែលវិលត្រឡប់ពីប្រទេសថៃ មកកាន់លំនៅដ្ឋានវិញនៅក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ក្នុងជំនួបសំណេះសំណាល កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត បានលើកឡើងពីគោលជំហររបស់រាជរដ្ឋាភិបាល ក្នុងការការពារទឹកដី ការដោះស្រាយបញ្ហាបូរណភាពទឹកដី តាមយន្តការច្បាប់ តាមរយៈតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។ ឯកឧត្តមបានណែនាំដល់ប្រជាពលរដ្ឋ ជឿទុកចិត្តចំពោះគោលនយោបាយ និងយន្តការរបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាទំនាស់ព្រំដែនជាមួយប្រទេសថៃ ក្នុងគោលបំណងរក្សានូវសុខសន្តិភាព និងអធិបតេយ្យភាពជាតិប្រកបដោយសន្តិភាព សន្តិវិធី និងប្រព័ន្ធច្បាប់អន្តរជាតិ។

ក្នុងគោលបំណងជំរុញឱ្យពលករងាកមករកការងារនៅតាមរោងចក្រ សហគ្រាសនៅខេត្តព្រះសីហនុ ឯកឧត្តម ម៉ាង ស៊ីណេត ពន្យល់ថា៖ «ពេលដែលបងប្អូនពលករទៅធ្វើការនៅប្រទេសថៃ នៅពេលយើងមានកម្លាំងធ្វើការទទួលបានប្រាក់ខែ ក៏ប៉ុន្តែនៅពេលដែលបងប្អូន ចាស់មិនមានប្រាក់សោធននិវត្តន៍ដូចនៅកម្ពុជាឡើយ ទន្ទឹមនោះរាជរដ្ឋាភិបាល ក៏បានដាក់ចេញនូវផែនការយុទ្ធសាស្ត្រទាក់ទាញអ្នកវិនិយោគមកកាន់កម្ពុជា ហើយមានការងារជាច្រើនកន្លែងនៅរង់ចាំបងប្អូនផងដែរ»។ នេះបើយោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តព្រះសីហនុ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី