SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

តើ SMEs នៅកម្ពុជាត្រូវបានបែងចែកជាប៉ុន្មានវិស័យ? ហើយវិស័យនីមួយៗត្រូវភ្ជាប់នូវលក្ខខណ្ឌតម្រូវដូចម្តេច?


តើ SMEs នៅកម្ពុជាត្រូវបានបែងចែកជាប៉ុន្មានវិស័យ? ហើយវិស័យនីមួយៗត្រូវភ្ជាប់នូវលក្ខខណ្ឌតម្រូវដូចម្តេច?
A+ A-

ភ្នំពេញ៖ សហគ្រាសធុនតូច និងមធ្យម (SMEs) នៅកម្ពុជាត្រូវបានបែងចែកជា ៣វិស័យរួមមាន វិស័យកសិកម្ម វិស័យឧស្សាហកម្ម វិស័យសេវាកម្ម និងពាណិជ្ជកម្ម។ វិស័យនីមួយៗ ត្រូវភ្ជាប់នូវលក្ខខណ្ឌតម្រូវចំនួន២ គឺចំនួនបុគ្គលិក និងទំហំផលរបរប្រចាំឆ្នាំ ឬទំហំទ្រព្យសកម្ម ដែលតម្រូវឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធអាចប្រើប្រាស់លក្ខខណ្ឌណាមួយក៏បាន ប៉ុន្តែករណីផលរបរប្រចាំឆ្នាំ និងទ្រព្យសកម្មមិនមានសង្គតិភាពក្នុងការកំណត់សហគ្រាសជា SMEs ត្រូវយកលក្ខខណ្ឌដែលមានកម្រិតខ្ពស់ជាងគេ។

យោងតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រី លេខ៣៦សជណ.ហធ ស្តីពី ករណីលទ្ធផលកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយលើកស្ទួយ SMEs លើកទី២ រាជរដ្ឋាភិបាលកម្ពុជាសម្រាប់វិស័យកសិកម្ម សហគ្រាសធុនតូច ត្រូវបានកំណត់សម្រាប់ស្ថាប័ន ដែលមានបុគ្គលិកចន្លោះពី ៥ ទៅ ៤៩ នាក់ជាមួយនឹងផលរបរប្រចាំឆ្នាំចាប់ពី ៦២ ២៥០ដុល្លារ ទៅ ២៥ម៉ឺនដុល្លារ ហើយទំហំទ្រព្យសកម្មសម្រាប់សហគ្រាសធុនតូច ត្រូវបានកំណត់ពី ៥ម៉ឺនទៅ ២៥ម៉ឺនដុល្លារ។

វិស័យកសិកម្មនេះ សហគ្រាសធុនមធ្យម ត្រូវបានកំណត់ថាជាស្ថាប័នដែលមានបុគ្គលិកចន្លោះពី ៥០ ទៅ ១៩៩នាក់ ដែលមានផលរបរប្រចាំឆ្នាំពី ២៥ម៉ឺនទៅ ១លានដុល្លារ ដែលទំហំទ្រព្យសម្បត្តិសម្រាប់សហគ្រាសធុនមធ្យម ត្រូវបានកំណត់ពី ២៥ម៉ឺនទៅ ៥០ម៉ឺនដុល្លារ។ ចំណែកវិស័យឧស្សាហកម្ម សហគ្រាសធុនតូច ត្រូវបានកំណត់ជាស្ថាប័ន ដែលមានបុគ្គលិកចន្លោះពី ៥ ទៅ ៤៩នាក់ និងមានផលរបរប្រចាំឆ្នាំចាប់ពី ៦២ ៥០០ ទៅ ៤ម៉ឺនដុល្លារ ដែលមានទំហំទ្រព្យសកម្មសម្រាប់សហគ្រាសខ្នាតតូចត្រូវបានកំណត់ពី ៥ម៉ឺនទៅ ៥០ម៉ឺនដុល្លារ។

ចំពោះ សហគ្រាសធុនមធ្យម ត្រូវបានកំណត់សម្រាប់ស្ថាប័នដែលមានបុគ្គលិកចន្លោះពី ៥០ ទៅ ១៩៩នាក់ ដែលមានផលរបរប្រចាំឆ្នាំពី ៤០ម៉ឺនទៅ ២លានដុល្លារ ខណៈដែលទំហំទ្រព្យសកម្មសម្រាប់សហគ្រាសមធ្យមត្រូវបានកំណត់ពី ៥០ម៉ឺនទៅ ១លានដុល្លារ។ រីឯ វិស័យសេវាកម្ម និងពាណិជ្ជកម្ម សហគ្រាសធុនតូច ត្រូវបានកំណត់សម្រាប់ស្ថាប័នដែលមានបុគ្គលិកចន្លោះពី ៥ ទៅ ៤៩ នាក់ ដែលមានផល របរប្រចាំឆ្នាំចាប់ពី ៦២ ៥០០ ទៅ ២៥ម៉ឺនដុល្លារ ដើយទំហំទ្រព្យសកម្ម សម្រាប់សហគ្រាសខ្នាតតូចត្រូវបានកំណត់ពី ៥ម៉ឺន ទៅ ២៥ម៉ឺនដុល្លារ។

ចំណែកឯ សហគ្រាសធុនមធ្យម ត្រូវបានកំណត់សម្រាប់ស្ថាប័ន ដែលមានបុគ្គលិកចន្លោះពី ៥០ ទៅ ៩៩ នាក់ ដែលមានផលរបរប្រចាំឆ្នាំ ពី ២៥ម៉ឺនទៅ ១,៥លានដុល្លារ និងទំហំទ្រព្យសម្បត្តិសម្រាប់សហគ្រាសមធ្យមត្រូវបានកំណត់ពី ២៥ម៉ឺនទៅ ៥០ម៉ឺនដុល្លារ។ នេះបើតាមការចែករំលែកពីកម្ពុជា ៤.០៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី