SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

CDC ជំរុញឱ្យលេខាធិការដ្ឋានពិព័រណ៍ចិន-អាស៊ាន ពិនិត្យលទ្ធភាព ផ្គូផ្គងធុរកិច្ចរវាងវិស័យឯកជនកម្ពុជា និងចិន


CDC ជំរុញឱ្យលេខាធិការដ្ឋានពិព័រណ៍ចិន-អាស៊ាន ពិនិត្យលទ្ធភាព ផ្គូផ្គងធុរកិច្ចរវាងវិស័យឯកជនកម្ពុជា និងចិន
A+ A-

ភ្នំពេញ៖ ឯកឧត្តម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា ជំរុញឱ្យលេខាធិការដ្ឋានពិព័រណ៍ចិន-អាស៊ាន (CAEXPO) ពិនិត្យលទ្ធភាពរៀបចំព្រឹត្តិការណ៍ជំរុញ និងទាក់ទាញវិនិយោគ ដើម្បីផ្គូផ្គងធុរកិច្ចរវាងវិស័យឯកជនកម្ពុជា ដែលមានវត្តមានដោយផ្ទាល់នៅទីក្រុងណាននីង ប្រទេសចិន ជាមួយសហគ្រាសចិនដែលមានសក្តានុពល។ នេះបើតាមការចុះផ្សាយរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥។

ក្នុងជំនួបពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ នាឱកាស CAEXPO លើកទី២២ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧-២១ ខែកញ្ញា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិណាននីង តំបន់ស្វយ័តក្វាងស៊ី ប្រទេសចិន ដែលដឹកនាំដោយ លោក Cheng Gong អគ្គលេខាធិការរងលេខាធិការដ្ឋាន CAEXPO ឯកឧត្តម សួន សុផល បានស្នើដល់លេខាធិការដ្ឋាន CAEXPO រៀបចំកម្មវិធីជំរុញកិច្ចសហប្រតិបត្តិការវិនិយោគឱ្យកាន់តែស៊ីជម្រៅលើការអភិវឌ្ឍរបៀងឧស្សាហកម្ម និងគម្រោងនានាក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ក្នុងឱកាស CAEXPO លើកទី២២ នេះ។

ទន្ទឹមនឹងនេះ លោក Cheng Gong បានបញ្ជាក់ថា លោកឯកភាពក្នុងការផ្តល់កិច្ចសហការរួមគ្នារៀបចំកម្មវិធីជំរុញ និងទាក់ទាញវិនិយោគ ក្នុងគោលដៅលើកកម្ពស់ការឈ្វេងយល់អំពីបរិស្ថានធុរកិច្ច ដែលជាសក្តានុពល និងកាលានុវត្តភាពវិនិយោគរបស់កម្ពុជា។ លោក Cheng Gong បានបង្ហាញក្តីរំពឹងថា ថ្នាលពិព័រណ៍ CAEXPO ដែលទទួលបានការចូលរួមគាំទ្រយ៉ាងសកម្មពីរាជរដ្ឋាភិបាលកម្ពុជា នឹងបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការវិនិយោគ និងពាណិជ្ជកម្មឱ្យកាន់តែមានគុណភាពខ្ពស់ និងស្តង់ដារខ្ពស់៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី