SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

«ការឆបោកតាមប្រព័ន្ធអនឡាញ» ចំនួន ៣ប្រភេទ ដែលកំពុងគំរាមកំហែងទៅកាន់កុមារ


«ការឆបោកតាមប្រព័ន្ធអនឡាញ» ចំនួន ៣ប្រភេទ ដែលកំពុងគំរាមកំហែងទៅកាន់កុមារ
A+ A-

ភ្នំពេញ៖ នាយុគសម័យឌីជីថល ការការពារកុមារតាមអ៊ីនធឺណិត គឺជារឿងសំខាន់ខ្លាំងណាស់ ដើម្បីកុំឱ្យពួកគេងាយរងហានិភ័យពីការបោកប្រាស់។ កម្ពុជាឆ្ពោះទៅកាន់ឌីជីថល បានប្រាប់ពីការឆបោកតាមប្រព័ន្ធអនឡាញចំនួន ៣ប្រភេទ ដែលកំពុងគំរាមកំហែងទៅកាន់កុមារ រួមមាន៖ ទី១. ការបោកបញ្ឆោត (phishing) ដែលជាការវាយប្រហារសាយប័រ ដោយជនខិលខូចក្លែងបន្លំធ្វើពុតជាតួអង្គណាម្នាក់ ដើម្បីបញ្ឆោតមនុស្សឱ្យប្រគល់ព័ត៌មានសម្ងាត់ដល់ពួកគេ។

សម្រាប់ព័ត៌មានសម្ងាត់ ដែលជនខិលខូច ចង់បានទាំងនោះ មានដូចជាពាក្យសម្ងាត់ លេខកាតឥណទាន ឬទិន្នន័យផ្ទាល់ខ្លួនផ្សេងទៀត ដែលអាចប្រើ ដើម្បីលួចចូលប្រព័ន្ធកុំព្យូទ័រ លួចប្រើអត្តសញ្ញាណ និងសកម្មភាពទុច្ចរិតផ្សេងៗ។ អ្នកប្រើប្រាស់ ជាពិសេសកុមារ ងាយនឹងរងការវាយប្រហារបែបនេះ ដោយពួកគេពុំមានបទពិសោធក្នុងពិភពឌីជីថល, ទំនោរក្នុងការជឿទុកចិត្ត និងភាពធ្វេសប្រហែសក្នុងការគិតគូរវែងឆ្ងាយ។ កុមារ អាចមិនសូវដឹងពីសារ ឬតំណគួរឱ្យសង្ស័យ ដែលអាចឱ្យពួកគេចុចតំណភ្ជាប់នោះ ដោយមិនស្ទាក់ស្ទើរ និងធ្លាក់ចូលក្នុងការបោកប្រាស់។

របៀបនៃការឆបោកទី២. គឺជាការគំរាមកំហែងតាមអ៊ីនធឺណិត ដែលការគំរាមកំហែងតាមវិធីសាស្រ្តនេះ មានការរីកចម្រើនយ៉ាងឆាប់រហ័ស នៃបច្ចេកវិទ្យាឌីជីថល ដូចជានៅលើបណ្តាញសង្គម។ ការគំរាមកំហែងតាមអ៊ីនធឺណិត សំដៅដល់ការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីបំពាន ឬវាយប្រហារធ្វើទុកបុកម្នេញលើបុគ្គល តាមរយៈការបង្ហាញខ្លឹមសារអវិជ្ជមានមិនពិត គ្រោះថ្នាក់ អាកប្បកិរិយាមិនល្អ ការបន្លាច បញ្ចេញកំហឹង ឬធ្វើឱ្យនរណាម្នាក់ខ្មាស់គេជាដើម ហើយសកម្មភាពទាំងអស់នេះ ច្រើនកើតមានឡើងនៅតាមបណ្តាញសង្គមក្នុង Chat និងក្នុងហ្គេមអនឡាញជាដើម។

ចំពោះរបៀបឆបោកទី៣. ជាការកេងប្រវ័ញ្ច និងរំលោភបំពានតាមប្រព័ន្ធអនឡាញ ដែលការគំរាមកំហែងបែបនេះ មានដូចជាការលួងលោមឱ្យថតរូបភាពមិនសមរម្យរបស់កុមារ ក៏ដូចជាបោកបញ្ឆោត ការបញ្ចុះបញ្ចូល ឬតាមរយៈការចែករំលែកនៅលើបណ្តាញសង្គមជាដើម។ ការចូលមើល ឬចែករំលែកបន្តនូវរូបភាពទាំងអស់នោះ ក៏អាចបង្កើតជាការរំលោភលើសិទ្ធិកុមារផងដែរ៕


នាំមកជូនដោយ
អត្ថបទទាក់ទង


Fatal error: Uncaught mysqli_sql_exception: Disk full (/tmp/#sql_484f_12.MAI); waiting for someone to free some space... (errno: 28 "No space left on device") in /home/smenews/public_html/posts.php:599 Stack trace: #0 /home/smenews/public_html/posts.php(599): mysqli->query('SELECT p.id, p....') #1 {main} thrown in /home/smenews/public_html/posts.php on line 599