2025-05-19
គន ម៉េងហុង
2025-05-19
គន ម៉េងហុង
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងថា ក្រសួងបរិស្ថាន នឹងរៀបចំពិព័រណ៍ និងចែកកូនឈើចំនួន៣លានដើម ដោយឥតគិតថ្លៃដល់ប្រជាពលរដ្ឋក្រោមប្រធានបទ«ពន្លកបៃតង» ឆ្នាំ២០២៥ ដើម្បីជួយបង្កើនគម្របបៃតងនៅកម្ពុជា។ នេះបើតាមការចុះផ្សាយរបស់ក្រសួងបរិស្ថាន កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត សង្ឃឹមថា នៅឆ្នាំបន្ទាប់ក្រសួងបរិស្ថាន អាចបណ្តុះកូនឈើបានចំនួន ១០លានដើមជារៀងរាល់ឆ្នាំ ដើម្បីចែកជូនប្រជាពលរដ្ឋយកទៅដាំ ដែលឆ្លើយតបនឹងការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការពង្រីកគម្របព្រៃឈើឱ្យបានច្រើន រួមចំណែកក្នុងការទប់ស្កាត់និងកាត់បន្ថយការប្រែប្រួលអាកាសធាតុធ្វើឱ្យសហគមន៍មូលដ្ឋាន មានភាពបៃតង និងឱ្យកូនចៅជំនាន់ក្រោយស្គាល់ពីតម្លៃនៃធនធានធម្មជាតិ។
ទន្ទឹមនេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានជំរុញឱ្យមានការចូលរួម គ្រប់គ្រងធនធានធម្មជាតិ អភិរក្សជីវៈចម្រុះ និងការអនុវត្តច្បាប់១០០% ចំពោះបទល្មើសធនធានធម្មជាតិ ពង្រឹងកិច្ចសហការជាមួយគណៈបញ្ជាការកងឯកភាពខេត្ត និងអាជ្ញាធរមូលដ្ឋាន ផ្តល់ការគាំទ្រជាមធ្យោបាយ និងសម្ភារក្នុងការអនុវត្តច្បាប់។ យុទ្ធនាការបណ្តុះគំនិត«ពន្លកបៃតង» នេះ គឺដើម្បីម្រេចគោលដៅជាប្រទេសអព្យាក្រឹតកាបូន នៅឆ្នាំ២០៥០ ដោយជំរុញការបណ្តុះកូនឈើនៅតាមថ្នាលរបស់មន្ទីរបរិស្ថានទូទាំងប្រទេស និងបង្កើតថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ចំនួន ៥កន្លែងធំៗ នៅខេត្តត្បូងឃ្មុំ ខេត្តសៀមរាប ខេត្តមណ្ឌលគីរី ខេត្តកំពង់ស្ពឺ និងខេត្តកោះកុង ដែលកូនឈើក្រសួងបរិស្ថាន បានបណ្តុះនិងចែកជូនសាធារណជន រួមមាន៖ ប្រភេទឈើប្រណីត ឈើហូបផ្លែ និងដើមត្នោត៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី