2025-05-11
ឃី ភារៈ
2025-05-11
ឃី ភារៈ
ភ្នំពេញ៖ ផែនការយុទ្ធសាស្ត្រ ២០២៤-២០២៨ របស់អគ្គនាយកដ្ឋានពន្ធដារ គឺជាមគ្គទេសក៍ និងជាផែនទីចង្អុលផ្លូវ ក្នុងការបន្តពង្រឹងការកែទម្រង់ស៊ីជម្រៅរបស់រដ្ឋបាលសារពើពន្ធ ក៏ដូចជាចូលរួមកែលម្អគោលនយោបាយសារពើពន្ធ ដើម្បីធ្វើទំនើបភាវូបនីយកម្មនៃពន្ធដារ និងសម្រេចឱ្យជោគជ័យនូវចក្ខុវិស័យ គោលបំណង គោលដៅ និងស្របតាមគោលនយោបាយនិងយុទ្ធសាស្ត្រនានា ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។
ផែនការយុទ្ធសាស្ត្រនេះ នឹងប្រែក្លាយមុខមាត់ និងលើកកម្ពស់កិត្យានុភាពរបស់អគ្គនាយកដ្ឋានពន្ធដារមួយកម្រិតថែមទៀត ទាំងក្នុងប្រទេស ក្នុងតំបន់ និងឆាកអន្តរជាតិ ក្នុងនាមជាស្ថាប័នសាធារណៈ ដែលត្រូវបានជឿជាក់ គោរព និងទទួលស្គាល់លើគុណភាព និងជំនាញ ក្នុងការប្រមូលចំណូលពន្ធដារ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាព។ ផែនការយុទ្ធសាស្ត្រនេះ អាចសម្រេចទៅបានដោយជោគជ័យ ប្រសិនបើមានការចូលរួមអនុវត្តរួមគ្នានៅក្នុងអគ្គនាយកដ្ឋានពន្ធដារទាំងមូល ប្រកបដោយស្មារតីបុរេសកម្ម និងសកម្ម, ការគាំទ្រពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កិច្ចសហការពីគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអ្នកជាប់ពន្ធ និងអាស្រ័យទៅតាមអំណោយផលនៃស្ថានភាព និងបរិយាកាសសម្រាប់រយៈពេល ៥ឆ្នាំ ដូចបានព្យាករទុក។
យ៉ាងណាមិញ ទាំងយុទ្ធសាស្ត្រ និងផែនការប្រតិបត្តិ ដែលបានកំណត់នៅក្នុងផែនការយុទ្ធសាស្ត្រនេះ អាចនឹងមិនសម្រេចបានជោគជ័យពេញលេញ ដែលអាចបណ្តាលមកពីកត្តាអវិជ្ជមាន ឬកត្តារាំងស្ទះជាច្រើនពុំអាចគ្រប់គ្រងបាន រួមមានកង្វះខាតថវិកា បម្រែបម្រួលបរិយាកាសនយោបាយ ការកែប្រែនៃច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធ និងបញ្ហាប្រធានសក្តិផ្សេងទៀត ដែលអាចកើតឡើងទាំងក្នុងកម្រិតតំបន់ និងពិភពលោក ដែលក្នុងនោះប្រទេសកម្ពុជា ក៏ពុំអាចគេចផុតបាន ផងដែរ៕
ប្រភពពីសៀវភៅ៖ ផែនការយុទ្ធសាស្ត្រ ២០២៤-២០២៨ របស់អគ្គនាយកដ្ឋានពន្ធដារ
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី