2025-05-11
គន ម៉េងហុង
2025-05-11
គន ម៉េងហុង
ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និង ឯកឧត្តម ទុល្យ ត្រៃសូរ៉ាត់ (Tull Traisorat) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពថៃ ប្រចាំកម្ពុជា ពិភាក្សាអំពីការរៀបចំដំណើរទស្សនកិច្ចស្វែងយល់ (FAM Trip) សម្រាប់វិនិយោគិន និងប្រតិបត្តិករទេសចរណ៍ រវាងប្រទេសទាំងពីរ នៅក្នុងរដូវកាលបៃតង ឆ្នាំ២០២៥។
ក្នុងជំនួបពិភាក្សាការងារ កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ទុល្យ ត្រៃសូរ៉ាត់ (Tull Traisorat) បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍលើគ្រប់វិស័យរបស់កម្ពុជា ដែលជាមូលដ្ឋានគ្រឹះក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិលើវិស័យទេសចរណ៍ រវាងប្រទេសទាំងពីរឱ្យកាន់តែរលូន និងជាកត្តាទាក់ទាញទំនុកចិត្តពីវិនិយោគិន និងទេសចរថៃ មកស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជា កាន់តែច្រើនឡើង។
ចំពោះរដូវកាលបៃតង ឆ្នាំ២០២៥ នេះ ភាគីទាំងពីរ ក៏បានផ្លាស់ប្តូរទស្សនលើកិច្ចសហការបង្តើតផលិតផលទេសចរណ៍ថ្មី និងទាក់ទាញរួមគ្នាសម្រាប់ឆ្នាំថ្មីនេះ ដូចជាការជំរុញឱ្យមានភាពងាយស្រួលដល់ការធ្វើដំណើរតាមផ្លូវទឹករវាងប្រទេសទាំងពីរ ព្រឹត្តិការណ៍កីឡាទេសចរណ៍តាមបណ្តាខេត្តជាប់ព្រំដែនជាមួយគ្នា ការជំរុញការហោះហើរត្រង់រវាងតំបន់ទេសចរណ៍នៃប្រទេសទាំងពីរឱ្យកាន់តែច្រើន និងការផ្លាស់ប្តូរទស្សនកិច្ចដកស្រង់បទពិសោធរវាងស្ថាប័នទេសចរណ៍នៃប្រទេសទាំងពីរផងដែរ។
ទន្ទឹមនេះ ភាគីទាំងពីរ ក៏បានពិភាក្សាអំពីការរៀបចំព្រឹត្តិការណ៍ដ៏ធំ ដែលក្រសួងទេសចរណ៍កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំក្រុមការងាររួម ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍កម្ពុជា-ថៃ លើកទី៨ ភ្ជាប់ជាមួយនឹងមហោស្រពម្ហូបអាហារកម្ពុជា-ឡាវ-ថៃ-វៀតណាម ក្នុងរដូវកាលបៃតង ក្នុងខែសីហា ឆ្នាំ២០២៥ នៅខេត្តសៀមរាប ផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី