SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

«តុងទីន» គឺអ្វីទៅ? គេលេងវាដោយរបៀបណា? មានអត្ថប្រយោជន៍ និងហានិភ័យដូចម្តេច?


«តុងទីន» គឺអ្វីទៅ? គេលេងវាដោយរបៀបណា? មានអត្ថប្រយោជន៍ និងហានិភ័យដូចម្តេច?
ធនាគារ-ហិរញ្ញវត្ថុ

2024-12-31

ទូច សូរិយា

ធនាគារ-ហិរញ្ញវត្ថុ

2024-12-31

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ការលេងតុងទីន គឺជាការខ្ចីសាច់ប្រាក់យកមកប្រើប្រាស់ជាមុន ដែលធ្វើឡើងក្នុងចំណោមក្រុមនៃមនុស្សច្រើននាក់ ដែលត្រូវបង់សាច់ប្រាក់ត្រឡប់ទៅវិញជាប្រចាំ តាមកាលកំណត់ដោយមានអត្រាការប្រាក់ប្រែប្រួលទៅតាមគ្រានីមួយៗ។ នេះបើតាមពុទ្ធិមូលបត្រ ដែលចេញផ្សាយដោយនិយ័តករមូលបត្រកម្ពុជា នាថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤។

អត្រាការប្រាក់នេះ អាចទទួលបានតិច ឬច្រើន អាស្រ័យលើការដេញថ្លៃរបស់កូនតុងទីន ដែលមានបំណងយកសាច់ប្រាក់នោះទៅប្រើប្រាស់ជាមុន ប្រសិនបើកូនតុងទីនជ្រើសរើសដេញក្រោយគេ បុគ្គលនោះនឹងទទួលបាននូវសាច់ប្រាក់ច្រើន រួមបញ្ចូលទាំងប្រាក់ដើម និងការប្រាក់។ ជាមួយគ្នានេះ តុងទីន ជាមធ្យោបាយវិនិយោគដ៏ពេញនិយមក្នុងប្រទេសកម្ពុជា ដែលស្ថិតក្នុងប្រព័ន្ធហិរញ្ញវត្ថុក្រៅផ្លូវការ និងមានលក្ខណៈស្រដៀងទៅនឹងការដាក់ប្រាក់សន្សំក្នុងធនាគារដែរ ប៉ុន្តែអាចទទួលបានអត្រាការប្រាក់ខ្ពស់ជាងធនាគារ។

បើតាមពុទ្ធិមូលបត្រ តុងទីន ជាមធ្យោបាយវិនិយោគដែលមានហានិភ័យខ្ពស់ ព្រោះពុំមានកិច្ចសន្យា ឬកិច្ចព្រមព្រៀងជាលាយលក្ខណ៍អក្សរច្បាស់លាស់ណាមួយ ឬមានការគ្រប់គ្រងដោយអាជ្ញាធរណាមួយឡើយ។ គួរបញ្ជាក់ថា តុងទីន មានដើមកំណើតពីប្រទេសបារាំង ដែលបង្កើតឡើងដោយលោក Lorenzo de Tonti ដែលមានសញ្ញាតិដើមជាជនជាតិអ៊ីតាលី៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

តើគោលនយោបាយជាតិស្តីពី«វិទ្យាសាស្ត្រ បច្ចេកវិទ្យ...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី