SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

គម្រោង IDEAs ជ្រើសរើសសហគ្រិនស្រ្តីចូលរៀនជំនាញឌីជីថល និងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច


គម្រោង IDEAs ជ្រើសរើសសហគ្រិនស្រ្តីចូលរៀនជំនាញឌីជីថល និងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច
A+ A-

ភ្នំពេញ៖ គម្រោង IDEAS Project Cambodia នឹងជ្រើសរើសម្ចាស់អាជីវកម្មជាស្រ្តី ឱ្យចូលរួមវគ្គបណ្ដុះបណ្ដាល ដើម្បីបង្កើនជំនាញឌីជីថល ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច (E-Commerce)។ ក្នុងវគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមនឹងទទួលបានចំណេះដឹងពីអ្នកជំនាញផ្ទាល់ និងការអនុវត្តជាក់ស្តែង ដែលអាចដឹកនាំពួកគេឆ្ពោះទៅរកភាពជោគជ័យ និងប្រាក់ចំណេញ។

សិក្ខាកាម ដែលអាចដាក់ពាក្យបាន ត្រូវ៖ ជាស្ត្រីដែលជាម្ចាស់ ឬសហម្ចាស់អាជីវកម្មខ្នាតតូច, មានអាជីវកម្មដំណើរការយ៉ាងតិចមួយឆ្នាំ ហើយមានផលិតផលនៅលើទីផ្សារ, មានឆន្ទៈចូលរួមគ្រប់សកម្មភាពក្នុងវគ្គបណ្តុះបណ្តាល និងចុះហត្ថលេខាលើលិខិតប្តេជ្ញាចិត្ត, មានចំណេះដឹងខ្លះៗពីការប្រើប្រាស់ឧបករណ៍ឌីជីថល និងមានបំណងកែលម្អអាជីវកម្មរបស់ខ្លួន និងមានសិទ្ធិចូលប្រើកុំព្យូទ័រយួរដៃ ឬកុំព្យូទ័រលើតុ។

គម្រោងនេះ ផ្តល់មូលនិធិដោយមូលនិធិសហប្រតិបត្តិការអាស៊ាន-កូរ៉េ (AKCF), អនុវត្តដោយ APWINC ដែលជាប្រធានអង្គការយូណេស្កូផ្នែកបច្ចេកវិទ្យាទំនាក់ទំនងសម្រាប់ស្ត្រី និងគាំទ្រដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនុវានុវត្តន៍។ សហគ្រិន អាចដាក់ពាក្យបានតាមការស្កេន QR code ឬតាមលេខ ០៩៩ ៨៨៨ ៧៣៧ ត្រឹមថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

តើគោលនយោបាយជាតិស្តីពី«វិទ្យាសាស្ត្រ បច្ចេកវិទ្យ...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី