SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ន.ម.ក. ពិគ្រោះយោបល់រៀបចំសេចក្តីព្រាងផែនការមេសម្រាប់ការអភិវឌ្ឍវិស័យមូលបត្រ ឆ្នាំ២០២៥-២០២៣


ន.ម.ក. ពិគ្រោះយោបល់រៀបចំសេចក្តីព្រាងផែនការមេសម្រាប់ការអភិវឌ្ឍវិស័យមូលបត្រ ឆ្នាំ២០២៥-២០២៣
សង្គមជាតិ-សេដ្ឋកិច្ច

2024-11-05

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2024-11-05

ទូច សូរិយា

A+ A-

ភ្នំពេញ៖ សេចក្តីព្រាងផែនការមេសម្រាប់ការអភិវឌ្ឍវិស័យមូលបត្រ គ.ស.២០២៥-២០៣៥ នឹងចូលរួមអភិវឌ្ឍន៍វិស័យមូលបត្រឱ្យកាន់តែរីកចម្រើនទៅមុខជាលំដាប់ថែមទៀត។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) នាថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៤។

ន.ម.ក. បានឱ្យដឹងថា សិក្ខាសាលាពិគ្រោះយោបល់ ស្តីពី «សេចក្តីព្រាងផែនការមេសម្រាប់ការអភិវឌ្ឍវិស័យមូលបត គ.ស.២០២៥-២០៣៥» គឺរៀបចំ ដើម្បីទទួលបានមតិយោបល់បន្ថែម និងប្រមូលធាតុចូលពី គ្រប់ភាគីពាក់ព័ន្ធ ដើម្បីឱ្យផែនការមេនេះ មានភាពមុតស្រួច គ្រប់ជ្រុងជ្រោយ បរិយាបន្ន និងនវានុវត្តន៍។

ការរៀបចំសិក្ខាសាលានេះ ក៏ដើម្បីឆ្លើយតបទៅនឹងនិន្នាការនៃការអភិវឌ្ឍក្នុងប្រទេស និងសកល ក្នុងសម័យសាកលភាវូបនីយកម្ម និងឌីជីថលូបនីយកម្ម ដើម្បីឱ្យផែនការមេនេះអាចដាក់ឱ្យអនុវត្តប្រកបដោយប្រសិទ្ធភាព។ ជាមួយគ្នានេះ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃន.ម.ក. បានលើកឡើងថា ឯកសារយុទ្ធសាស្ត្រនេះ ជាឯកសារយុទ្ធសាស្ត្រសម្រាប់ ន.ម.ក. និងក្រុមហ៊ុនស្ថិតក្រោមនិយ័តកម្មរបស់ ន.ម.ក. យកទៅអនុវត្ត ដូចនេះធាតុចូលពីភាគីពាក់ព័ន្ធ គឺពិតជាសំខាន់ណាស់ក្នុងការសម្រេចគោលដៅរួមរបស់ ន.ម.ក.៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

តើគោលនយោបាយជាតិស្តីពី«វិទ្យាសាស្ត្រ បច្ចេកវិទ្យ...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី