SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

កម្ពុជា​ជំរុញការរៀបចំនិយ័តករទឹកស្អាត ដើម្បីពន្លឿនកំណែទម្រង់វិស័យ


កម្ពុជា​ជំរុញការរៀបចំនិយ័តករទឹកស្អាត ដើម្បីពន្លឿនកំណែទម្រង់វិស័យ
A+ A-

ភ្នំពេញ៖ ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ កម្ពុជាកំពុងជំរុញការកែទម្រង់វិស័យទឹកស្អាត តាមរយៈការពង្រឹងការអនុវត្តច្បាប់ ជំរុញការវិនិយោគ និងការផ្តល់សេវាទឹកស្អាត។ នេះជាការលើកឡើងរបស់ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូធនាគារពិភពលោក។

គណៈប្រតិភូ ដឹកនាំដោយលោក Michael Webster ប្រធានគ្រប់គ្រងផ្នែកទឹកសម្រាប់តំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិក និងលោកស្រី Tania Meyer នាយិកាធនាគារពិភពលោកប្រចាំកម្ពុជា រួមទាំងអ្នកជំនាញជាន់ខ្ពស់ផ្នែកទឹកស្អាត។

កិច្ចពិភាក្សាបានផ្តោតលើការរៀបចំបង្កើតនិយ័តករទឹកស្អាត ការជំរុញការអនុវត្តក្របខ័ណ្ឌសន្តិសុខទឹក កម្ពុជា (Cambodia Water Security Compact) និងការពន្លឿនការអនុវត្តគម្រោងផ្គត់ផ្គង់ទឹកស្អាតដែលគាំទ្រដោយធនាគារពិភពលោក។

ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា និយ័តករទឹកស្អាតដែលគ្រោងបង្កើតឡើង ត្រូវរៀបចំឱ្យបានរួចរាល់តាំងពីដំបូង ទាំងក្របខ័ណ្ឌច្បាប់ នីតិវិធីប្រតិបត្តិ ធនធាន និងសមត្ថភាពបច្ចេកទេស។

ឯកឧត្តមបានលើកឡើងថា៖ “ការបង្កើតនិយ័តករ ចាំបាច់ត្រូវមានការគាំទ្រដោយនីតិវិធីច្បាស់លាស់ ធនធានគ្រប់គ្រាន់ និងសមត្ថភាពស្ថាប័នចាំបាច់ ដើម្បីឱ្យនិយ័តករនេះអាចដំណើរការប្រកបដោយប្រសិទ្ធភាពតាំងពីថ្ងៃដំបូង។”

ឯកឧត្តមបានសង្កត់ធ្ងន់ថា ការពង្រឹងការអនុវត្តច្បាប់ទឹកស្អាត ត្រូវរក្សាតុល្យភាពរវាងលទ្ធភាពរបស់ប្រជាពលរដ្ឋក្នុងការបង់ថ្លៃសេវា គោលដៅសេវាសាធារណៈ និងនិរន្តរភាពហិរញ្ញវត្ថុរបស់ប្រតិបត្តិករ ដើម្បីឱ្យពួកគេអាចពង្រឹងគុណភាពសេវា និងបន្តវិនិយោគពង្រីកបណ្តាញ។

ឯកឧត្តមក៏បានលើកឡើងពីការប្រែប្រួលតម្រូវការនៃហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត ខណៈតំបន់ឧស្សាហកម្ម តំបន់សេដ្ឋកិច្ចពិសេស និងគម្រោងវិនិយោគថ្មីៗ កំពុងបន្តអភិវឌ្ឍនៅតាមទីតាំងភូមិសាស្ត្រផ្សេងៗ។

ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ កម្ពុជាបានសម្រេចការតភ្ជាប់បណ្តាញទឹកស្អាតថ្មីប្រមាណ ១៣ម៉ឺន តំណក្នុងមួយឆ្នាំ ដោយអនុវត្តអភិក្រមដែលមានភាពបត់បែនជាងមុន រួមទាំងការបង់ថ្លៃភ្ជាប់បណ្តាញសម្រាប់គ្រួសារ កាន់តែងាយស្រួល។

យោងតាមលោក Michael Webster ធនាគារពិភពលោកមើលឃើញសក្តានុពលខ្ពស់ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ក្រោមក្របខ័ណ្ឌ Cambodia Water Security Compact ពិសេសលើការកែទម្រង់ស្ថាប័ន ការវិនិយោគ និងការអនុវត្តគម្រោងអាទិភាពក្នុងវិស័យទឹកស្អាត។

លោក Michael Webster បានលើកឡើងថា៖ “កម្ពុជាគឺជាប្រទេសនាំមុខគេក្នុងគំនិតផ្តួចផ្តើម Water Forward របស់ធនាគារពិភពលោក ហើយយើងមើលឃើញថា នេះជាឱកាសដ៏សំខាន់មួយ។ ការសម្រេចចិត្តរបស់កម្ពុជាក្នុងការកែទម្រង់ តាមរយៈការបង្កើតនិយ័តករទឹកស្អាត គឺជាជំហានដ៏ធំមួយ។”

ធនាគារពិភពលោកបានបង្ហាញការត្រៀមបន្តផ្តល់ជំនួយបច្ចេកទេស លើការរៀបចំរចនាសម្ព័ន្ធនិយ័តករ ក្របខ័ណ្ឌច្បាប់ និងការអភិវឌ្ឍសមត្ថភាព ព្រមទាំងបន្តសហការជាមួយក្រសួង ក្នុងការពង្រីកការវិនិយោគ​លើវិស័យទឹកស្អាត។

ភាគីទាំងពីរក៏បានពិនិត្យវឌ្ឍនភាពគម្រោងកែលម្អការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ (WaSSIP) និងគម្រោងពន្លឿនការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ (WASAC) ដោយក្រុមការងារគម្រោងនឹងបង្កើនការសម្របសម្រួល និងពន្លឿនការអនុវត្តគម្រោង ដើម្បីធានាថាការងារអាទិភាពនឹងសម្រេចបានតាមផែនការ។


នាំមកជូនដោយ

ព័ត៌មានពេញនិយម

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

តើគោលនយោបាយជាតិស្តីពី«វិទ្យាសាស្ត្រ បច្ចេកវិទ្យ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី