SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

មជ្ឈមណ្ឌលផលិតភាពជាតិកម្ពុជា បានផែនការអភិវឌ្ឍន៍សមត្ថភាពស្ថាប័ន ដើម្បីជំរុញរបៀបវារៈផលិតភាពរបស់កម្ពុជា


មជ្ឈមណ្ឌលផលិតភាពជាតិកម្ពុជា បានផែនការអភិវឌ្ឍន៍សមត្ថភាពស្ថាប័ន ដើម្បីជំរុញរបៀបវារៈផលិតភាពរបស់កម្ពុជា
A+ A-

ភ្នំពេញ៖ អង្គការផលិតភាពអាស៊ី (APO) និងមជ្ឈមណ្ឌលផលិតភាពជាតិកម្ពុជា (NPCC) នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានរៀបចំសិក្ខាសាលាស្តីពី «ផែនការអភិវឌ្ឍន៍សមត្ថភាពស្ថាប័នសម្រាប់ NPCC» លម្អផែនការអភិវឌ្ឍន៍សមត្ថភាព ដើម្បីពង្រឹងតួនាទីរបស់ NPCC ជាស្ថាប័នផលិតភាពជាតិក្នុងការផ្តល់សេវាលើកកម្ពស់ផលិតភាពដល់វិស័យសាធារណៈ និងឯកជន តាមរយៈឧបករណ៍ បច្ចេកទេស និងកម្មវិធីកែលើកកម្ពស់ផលិតភាពនានា។

ក្នុងសិក្ខាសាលា នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ភោគ សុវណ្ណរិទ្ធ រដ្ឋលេខាធិការ និងជានាយកអង្គការផលិតភាពអាស៊ីប្រចាំកម្ពុជា បានលើកឡើងថា ផលិតភាព គឺជាកត្តាសំខាន់សម្រាប់គាំទ្រការធ្វើទំនើបកម្មឧស្សាហកម្ម និងលើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជា ខណៈដែលកម្ពុជាកំពុងត្រៀមលក្ខណៈចាកចេញពីឋានៈជាប្រទេសដែលមានការអភិវឌ្ឍតិចតួច (LDC) នៅឆ្នាំ២០២៩។ ក្នុងនោះ មជ្ឈមណ្ឌលផលិតភាពជាតិកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការដោះស្រាយនូវភាពរាំងស្ទះផលិតភាពនៅថ្នាក់មូលដ្ឋាន តាមរយៈការបង្កើនប្រសិទ្ធភាពការងារ ការកាត់បន្ថយចំណាយ ការសន្សំពេលវេលា គំនិតច្នៃប្រឌិត នវានុវត្តន៍ និងការអភិវឌ្ឍធនធានមនុស្ស។

ឯកឧត្តម ភោគ សុវណ្ណរិទ្ធ បានបន្ថែមថា គោលបំណងនៃការកែទម្រង់នេះ ដើម្បីពង្រឹងសមត្ថភាពស្ថាប័នរបស់ NPCC ជាស្ថាប័នផលិតភាពជាតិរបស់កម្ពុជា និងត្រៀមលក្ខណៈសម្រាប់ NPCC អនុវត្តប្រតិបត្តិការដំណាក់កាលថ្មី «NPCC 2.0»។ ផែនការអភិវឌ្ឍន៍សមត្ថភាពស្ថាប័ននេះ នឹងត្រូវបានប្រើប្រាស់ជាផែនទីបង្ហាញផ្លូវសម្រាប់ការពង្រឹងនិរន្តរភាពស្ថាប័ន ការពង្រីកវិសាលភាពសេវាកម្ម និងការបង្កើនការរួមចំណែករបស់មជ្ឈមណ្ឌលផលិតភាពជាតិកម្ពុជា ក្នុងការជំរុញចលនាផលិតភាព និងការអភិវឌ្ឍវិស័យឧស្សាហកម្មនៅកម្ពុជា៕



នាំមកជូនដោយ

ព័ត៌មានពេញនិយម

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី