SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

វិទ្យាស្ថានរបស់អូស្ត្រាលី និងវិទ្យាស្ថានបច្ចេកទេស TVET នឹងសហការបណ្តុះបណ្តាលបច្ចេកទេសយានយន្តនៅកម្ពុជា ពិសេសរថយន្តអគ្គិសនី


វិទ្យាស្ថានរបស់អូស្ត្រាលី និងវិទ្យាស្ថានបច្ចេកទេស TVET នឹងសហការបណ្តុះបណ្តាលបច្ចេកទេសយានយន្តនៅកម្ពុជា ពិសេសរថយន្តអគ្គិសនី
A+ A-

ភ្នំពេញ៖ វិទ្យាស្ថាន Bendigo Kangan នៃប្រទេសអូស្ត្រាលី និងវិទ្យាស្ថានបច្ចេកទេស TVET នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងមានកិច្ចសហការលើកកម្ពស់គុណភាពកាន់តែប្រសើរ លើការបណ្តុះបណ្តាលបច្ចេកទេសយានយន្តដល់ប្រជាជនកម្ពុជា ពិសេសរថយន្តអគ្គិសនី។ នេះបើតាមការចុះផ្សាយរបស់ក្រសួងការងារ នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤។

តាមរយៈកិច្ចសហការនេះ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ ជឿជាក់ថា នឹងអភិវឌ្ឍន៍មូលធនមនុស្សនៅកម្ពុជា ប្រកបដោយជំនាញបច្ចេកទេសស្របតាមស្តង់ដាអន្តរជាតិ និងមិនត្រឹមតែអាចបំពេញតម្រូវការអ្នកបច្ចេកទេសយានយន្តសម្រាប់កម្ពុជាប៉ុណ្ណោះទេ តែក៏អាចស្របតាមទីផ្សារការងារផ្នែកបច្ចេកទេសយានយន្តនៅក្រៅប្រទេសផងដែរ។ ឯកឧត្តម ហេង សួរ ក៏បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា មានចក្ខុវិស័យទាក់ទាញការវិនិយោគលើវិស័យយានយន្ត ដូចនេះការបង្កើនមូលធនមនុស្សប្រកបដោយជំនាញបច្ចេកទេស គឺជាគោលនយោបាយដ៏សំខាន់។

លោកស្រី សលលី ឃូថែន (Sally Curtain) រំពឹងថា បទពិសោធក្នុងការបណ្តុះបណ្តាលរបស់វិទ្យាស្ថាន Bendigo Kangan នៃប្រទេសអូស្ត្រាលី នឹងអាចសហការបានយ៉ាងល្អជាមួយវិទ្យាស្ថានបច្ចេកទេស TVET នៅកម្ពុជា ក្នុងការលើកកម្ពស់គុណភាពកាន់តែប្រសើរ ក្នុងការបណ្តុះបណ្តាលបច្ចេកទេសយានយន្តនៅកម្ពុជា៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី