2026-04-29
ទូច សូរិយា
2026-04-29
ទូច សូរិយា
ភ្នំពេញ៖ ក្រុមហ៊ុន iSoftStone Information Technology (Group) Co., Ltd. ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងប៉េកាំង ប្រទេសចិន បានបង្ហាញគោលបំណងចង់សហការជាមួយក្រសួងទេសចរណ៍ ដើម្បីប្រែក្លាយកម្ពុជា ជាទេសចរណ៍គោលដៅប្រកបដោយភាពឆ្លាតវៃ។ នេះបើតាមការបញ្ជាក់របស់លោក Jim Ye តំណាងក្រុមហ៊ុន iSoftStone Information Technology កាលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦។
ក្នុងជំនួបពិភាក្សាការងារអំពីគម្រោង Super App សម្រាប់វិស័យទេសចរណ៍នៅកម្ពុជា ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានបង្ហាញការគាំទ្រលើគម្រោងរបស់ក្រុមហ៊ុន ដែលមានបំណងក្នុងការប្រែក្លាយប្រទេសកម្ពុជា ទៅជាទេសចរណ៍គោលដៅប្រកបដោយភាពឆ្លាតវៃ និងបានអនុញ្ញាតឱ្យក្រុមហ៊ុនiSoftStone Information Technology (Group) Co., Ltd. និងក្រុមហ៊ុន IG Anachak Tech សិក្សាបន្ថែមលើកិច្ចសហប្រតិបត្តិការនេះ។
គួរបញ្ជាក់ថា កិច្ចប្រជុំ ដែលធ្វើឡើងនៅទីស្តីការក្រសួងទេសចរណ៍ គឺផ្តោតសំខាន់ទៅលើប្រព័ន្ធគ្រប់គ្រងក្នុងវិស័យទេសចរណ៍រួមមាន៖ ១.ប្រព័ន្ធគ្រប់គ្រងវិស័យទេសចរណ៍ប្រកបដោយភាពឆ្លាតវៃ (Smart tourism management), ២.ប្រព័ន្ធគ្រប់គ្រងទិន្នន័យវិភាគទេសចរណ៍ (Tourism Data Analytics Dashboard), ៣.ប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពដោយប្រើប្រាស់បញ្ញាសប្បនិមិត្ត AI + Safety Management និង ៤.កម្មវិធីsuper app tourism + AI៕
នាំមកជូនដោយ

2024-11-29
ឃី ភារៈADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...


ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី