SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក.ប.ប.៖ ការចែកចាយ និងលក់បារីក្លែងក្លាយ មិនមានសារព្រមានសុខភាព គឺជាការល្មើសច្បាប់


ក.ប.ប.៖ ការចែកចាយ និងលក់បារីក្លែងក្លាយ មិនមានសារព្រមានសុខភាព គឺជាការល្មើសច្បាប់
ពាណិជ្ជកម្ម

2025-04-08

គិត បុប្ផា

ពាណិជ្ជកម្ម

2025-04-08

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ការធ្វើចរាចរ ការចែកចាយ ការលក់ផលិតផលថ្នាំជក់ (បារី) ក្លែងក្លាយ ក្លែងបន្លំម៉ាក និងមិនមានសារព្រមានសុខភាព គឺជាសកម្មភាពប្រព្រឹត្តល្មើសច្បាប់ស្តីពីម៉ាក ពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ ដែលធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្តរបស់វិនិយោគិនស្របច្បាប់ ដែលកំពុងធ្វើធុរកិច្ចនៅកម្ពុជា។ នេះបើតាមអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម។

យោងតាមសេចក្តីជូនដំណឹង ដែលចុះផ្សាយ កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ ការធ្វើចរាចរ ការចែកចាយផលិតផលក្លែងក្លាយខាងលើ ក៏ខុសច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាពលើផលិតផល ទំនិញ និងសេវា ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ច្បាប់ស្តីពីការប្រកួតប្រជែង ច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ និងបទប្បញ្ញត្តិពាក់ព័ន្ធជាធរមានផ្សេងៗទៀតផងដែរ។

ដើម្បីលើកកម្ពស់ការអនុវត្តច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធជាធរមាននៅកម្ពុជា ទប់ស្កាត់នូវអំពើល្មើសពាក់ព័ន្ធនឹងផលិតផលថ្នាំជក់ក្លែងក្លាយ ក្លែងបន្លំម៉ាក ដែលនៅតែបន្តកើតមានឡើង និងទប់ស្កាត់ផលប៉ះពាល់សុខភាពអ្នកប្រើប្រាស់ អគ្គនាយកដ្ឋាន ក.ប.ប. បានជំរុញឱ្យម្ចាស់ក្រុមហ៊ុន សហគ្រាស សិប្បករ ពាណិជ្ជករ អាជីវករ អ្នកចែកចាយ ផលិតផលថ្នាំជក់ អនុវត្តឱ្យបានត្រឹមត្រូវតាមបញ្ញត្តិនៃច្បាប់ និងឯកសារគតិយុត្ត ដែលកំពុងមានជាធរមាន។ ចំពោះករណីរកឃើញថា បុគ្គលណាមួយបានប្រព្រឹត្តល្មើសពាក់ព័ន្ធនឹងអំពើ និងការអនុវត្តមិនសុចរិតណាមួយនោះ អគ្គនាយកដ្ឋាន ក.ប.ប. នឹងចាត់វិធានការនានា ស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន និងមិនមានការលើកលែងឡើយ បន្ទាប់ពីថ្ងៃចេញសេចក្តីជូនដំណឹង៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី