2026-03-12
ទូច សូរិយា
2026-03-12
ទូច សូរិយា
ភ្នំពេញ៖ រយៈពេល ២ខែ ក្នុងឆ្នាំ២០២៦ គម្រោងវិនិយោគសរុបដែលត្រូវបានចុះបញ្ជីនៅកម្ពុជា ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងអនុគណៈកម្មាធិការវិនិយោគរាជធានី ខេត្ត (អ.គ.វ.រ.ខ.) មានចំនួន១០៥ គម្រោង ដែលមានទុនវិនិយោគសរុបចំនួន ៩៦៦លានដុល្លារ អាចបង្កើតការងារបាន ៣៩ពាន់កន្លែង។
តាមសេចក្តីប្រកាសព័ត៌មាន ខែកុម្ភៈ ឆ្នាំ២០២៦ នេះ CDC បានចុះបញ្ជីគម្រោងវិនិយោគចំនួន៤២ ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ១៦៦លានដុល្លារ និងអាចបង្កើត ការងារសរុបប្រមាណ ២៤ពាន់កន្លែង។ ក្នុងចំណោមគម្រោងវិនិយោគចំនួន ៤២នេះ មានគម្រោងចំនួន១៨ ត្រូវបានចុះបញ្ជីដោយ CDC ក្នុងនោះគម្រោងក្រៅតំបន់សេដ្ឋកិច្ចពិសេសចំនួន ៩គម្រោង និងក្នុងតំបន់សេដ្ឋកិច្ចពិសេស ចំនួន ៩គម្រោង ហើយគម្រោងចំនួន២៤ ត្រូវបានចុះបញ្ជីដោយ អ.គ.វ.រ.ខ.។
គម្រោងវិនិយោគដែលចុះបញ្ជីក្នុងខែកុម្ភៈ នេះ មានជាអាទិ៍ គម្រោងវិនិយោគបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងកាបូប, ផលិតកេសកាតុងនិងផលិតផលពីក្រដាស, ផលិតគ្រឿងសង្ហារិមសម្រាប់ប្រើប្រាស់ក្នុងផ្ទះ, ផលិតសម្ភារបោះជំរំ, កែច្នៃសំណប៉ាហាំង, ផលិតក្តារបន្ទះ, ផលិតចំហៀរឈើ, កែច្នៃលោហធាតុ និងផលិតផលពីប្លាស្ទិក, ផលិតសារធាតុគីមី, ផលិតដើមណូអែល, ផលិតនិងផ្ដុំដំឡើងក្បាលរ៉ូប៊ីណេ, ផលិតគ្រឿងបង្គុំបន្ទះសូឡា និងគ្រឿងបង្គុំបរិក្ខារអគ្គិសនីជាដើម៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-11-29
ឃី ភារៈADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...


ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី