SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

រដ្ឋមន្ត្រីក្រសួងទេសចរណ៍៖ វគ្គបណ្ដុះបណ្ដាលគ្រូបង្គោល ផ្តល់ឱកាសឱ្យសហគ្រិន បង្កើតអាជីវកម្មទេសចរណ៍រួមគ្នា


រដ្ឋមន្ត្រីក្រសួងទេសចរណ៍៖ វគ្គបណ្ដុះបណ្ដាលគ្រូបង្គោល ផ្តល់ឱកាសឱ្យសហគ្រិន បង្កើតអាជីវកម្មទេសចរណ៍រួមគ្នា
A+ A-

ភ្នំពេញ៖ វគ្គបណ្ដុះបណ្ដាលគ្រូបង្គោលស្ដីពី​ «សេវាឧត្ដមភាពការអភិវឌ្ឍជំនាញ​ និងនវានុវត្តន៍ទេសចរណ៍សម្រាប់បណ្ដាប្រទេសមេគង្គ​ ឡាងឆាង» ផ្តល់ឱកាសដល់ប្រតិភូជាអ្នកប្រកបវិជ្ជាជីវៈ ឬក៏សហគ្រិន ភ្ជាប់ទំនាក់ទំនង សហការចាប់ឱកាសបង្កើតអាជីវកម្មទេសចរណ៍រួមគ្នា ដើម្បីជំរុញការវិនិយោគក្នុងវិស័យទេសចរណ៍ និងកំណើនភ្ញៀវទេសចរជាតិ ចិន និងអន្តរជាតិ មកលេងតំបន់អាងទន្លេមេគង្គ។ នេះបើតាមការលើកឡើងរ​បស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍។

ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាល ឯកឧត្តម ហួត ហាក់ ថ្លែងថា វគ្គបណ្ដុះបណ្ដាលប្រកបដោយគុណភាព នឹងបន្ថែមអត្ថន័យឱ្យកាន់តែស៊ីជម្រៅដល់កិច្ចសហប្រតិបត្តិរវាងប្រទេសក្នុងតំបន់អាងទន្លេមេគង្គ ព្រមទាំងចំណងមិត្តភាពកម្ពុជា-ចិន និងទំនាក់ទំនងការទូតដ៏យូរលង់អស់រយៈពេល ៦៧ឆ្នាំ ស្របតាមស្មារតី «មិត្តដែកថែប និងសហគមន៍វាសនារួម កម្ពុជា-ចិនគ្រប់រដូវ ប្រកបដោយភាពស៊ីជម្រៅ និងភាពជាក់ស្ដែង ក្នុងយុគសម័យថ្មី» ក៏ដូចជាក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្ររវាងកម្ពុជា-ចិន។ និយាយដោយឡែក គឺការផ្តល់ឱកាសរួមគ្នា ជាពិសេសយុវជនបន្តវេនពីប្រទេសសមាជិក ក្នុងការចូលរួមគ្នាគិត រួមគ្នាធ្វើ ដើម្បីអភិវឌ្ឍន៍ទេសចរណ៍ តាមរយៈការទាញយកពីបច្ចេកវិទ្យា និងគំនិតច្នៃប្រឌិតថ្មី ជំរុញការងើបឡើងវិញនូវវិស័យទេសចរណ៍។

ក្នុងឱកាសនោះ គណៈអធិបតី បានវាយតម្លៃខ្ពស់ចំពោះវគ្គបណ្ដុះបណ្ដាល ដែលមិនត្រឹមជាការរួមចំណែកក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ ដែលជាវិស័យដ៏សំខាន់មួយក្នុងសេដ្ឋកិច្ច និងការរិះរកគំនិតផែនការបង្កើនសន្ទុះការងើបរើឡើងវិញរបស់វិស័យនេះតាមការចូលរួមរបស់យុវជនពីបណ្តាប្រទេសជាសមាជិក។ វគ្គបណ្ដុះបណ្ដាលអន្តរជាតិនេះ នឹងវេទិការឹតបន្តឹងកិច្ចសហការ និងការផ្លាស់ប្តូរប្រជាជន និងប្រជាជនរវាងបណ្តាប្រទេសក្នុងអាងទន្លេមេគង្គ ដែលគម្រោងនេះត្រូវបានឧបត្តម្ភគាំទ្រទាំងស្រុងដោយភាគីមិត្តចិន។

គួរបញ្ជាក់ថា ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាល មានការចូលរួមពី ឯកឧត្តម ខៀវ​ រិទ្ធិភ័ណ្ឌ អភិបាលរងខេត្តកំពត និងភ្ញៀវជាតិ និងអន្តរជាតិមកពីបណ្តាប្រទេសចិន ឡាវ មីយ៉ាន់ម៉ា វៀតណាម និងកម្ពុជា ព្រមទាំងអ្នកជំនាញទេសចរណ៍ល្បីៗ សាស្រ្តាចារ្យ ​និងអ្នកប្រកបវិជ្ជាជីវៈសរុបច្រើនជាង ២០០នាក់៕




នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី