SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម ស្នើឱ្យភាគីជប៉ុន ពង្រីកការគាំទ្របន្ថែមលើវិធានការគ្រប់គ្រងការបំពុល


រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម ស្នើឱ្យភាគីជប៉ុន ពង្រីកការគាំទ្របន្ថែមលើវិធានការគ្រប់គ្រងការបំពុល
A+ A-

ភ្នំពេញ៖ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានស្នើភាគីជប៉ុនឱ្យពង្រីកការគាំទ្របន្ថែមទៀតលើវិធានការគ្រប់គ្រងការបំពុលគួរត្រូវបានអនុវត្ត មិនត្រឹមតែសម្រាប់រោងចក្រធុនធំប៉ុណ្ណោះទេ ប៉ុន្តែសហគ្រាស​ធុន​តូច​និងមធ្យមផងដែរ ក្នុងកម្រិតអនុលោមភាពដោយឡែកស្របតាមទំហំ និងសមត្ថភាពរបស់សហគ្រាស។ 

ជាមួយគ្នានេះ លោក Hamasaka Takashi ប្រធានការិយាល័យ ជំរុញការគ្រប់គ្រងបរិស្ថាននៃក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម ជប៉ុន (METI) បានលើកឡើងថា ប្រព័ន្ធគ្រប់គ្រងការបំពុលមានសារសំខាន់ណាស់ សម្រាប់គ្រប់គ្រង​ការបំពុល​ រួមទាំងការបំពុលទឹក ហើយគួរត្រូវបានអនុវត្តឱ្យបានទូលំទូលាយនៅ​ក្នុង​គ្រប់វិស័យ។ លោក Hamasaka Takashi បន្ថែមថា ប្រកាសដែលក្រសួងឧស្សាហកម្មដាក់ឱ្យអនុវត្តកាលពីខែមករា គឺជា​សមិទ្ធ​ផល​ជាក់​​ស្តែង​នៃកិច្ចសហប្រតិបត្តិការនេះ ហើយលោកបានបញ្ជាក់ការប្តេជ្ញាចិត្តរបស់ជប៉ុន ក្នុងការបន្ត​ផ្តល់​ការ​គាំទ្រដល់កម្ពុជា។

ក្នុងជំនួបនោះ ឯកឧត្តម ហែម វណ្ណឌី បានថ្លែងអំណរគុណដល់ភាគីជប៉ុន ដែលបន្តគាំទ្រ​ផ្នែកបច្ចេកទេសដល់កម្ពុជា និងសង្កត់ធ្ងន់ថា ប្រកាស​ស្តីពីការគ្រប់គ្រងការបំពុល និងប្រកាសស្តីពីគោលការណ៍ណែនាំប្លង់រោង​ចក្រត្រូវបានដាក់ឱ្យអនុវត្តរួចហើយ ហើយការងារបន្ទាប់គឺត្រូវអនុវត្តប្រកាសទាំងនេះឱ្យមានប្រសិទ្ធភាព។ ចំពោះ ការកសាងសមត្ថភាព និងការងារអនុវត្តច្បាប់ និងបទប្បញ្ញត្តិ គឺជាកិច្ចខិត​ខំ​​ប្រឹង​ប្រែងរយៈពេលវែង ហើយការប្តេជ្ញាបន្តគាំទ្ររបស់ភាគីជប៉ុន ពិតជាសំខាន់ណាស់ ដើម្បីធានា​ថា​បទប្បញ្ញត្តិទាំងនេះ អាចសម្រេចជាផលប្រយោជន៍ជាក់ស្តែងនៅនឹងមូលដ្ឋាន។

ឯកឧត្តម ហែម វណ្ណឌី បានបញ្ជាក់ថា អនុលោមភាពតាមគោលការណ៍បរិស្ថាន-សង្គម-អភិបាលកិច្ច ត្រូវចាប់ផ្តើម​ពី​ពេលនេះ ខណៈកម្ពុជាកំពុងត្រៀមខ្លួនចាកចេញពីឋានៈជាប្រទេសដែលមានការអភិវឌ្ឍតិចតួច នៅចុងឆ្នាំ២០២៩។ យើងត្រូវគាំទ្រឧស្សាហកម្មរបស់យើង រួមទាំងសហគ្រាស-សិប្បកម្មខ្នាតតូច ដើម្បី​ ពួក​គេអាចបំពេញតាមស្តង់ដាសមស្របលើការគ្រប់គ្រងការបំពុល បង្កើនភាពប្រកួតប្រជែង និងភាព​ធន់នៅ​ក្នុងទីផ្សារសាកល៕



នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី