2025-08-10
ឃី ភារៈ
2025-08-10
ឃី ភារៈ
ភ្នំពេញ៖ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានអញ្ជើញអ្នកវិនិយោគពីទីក្រុង Hefei នៃប្រទេសចិន ដែលជាទីក្រុងមានផលិតផលក្នុងស្រុកសរុបប្រមាណ ១៩៣ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៤ ជាមួយនឹងភាពឈានមុខក្នុងការផលិតយានយន្តប្រើថាមពលថ្មី និងជាក្រុងដែលស្ថិតក្នុងចំណោមមជ្ឈមណ្ឌលនវានុវត្តន៍កំពូលទាំង ៧របស់ប្រទេសចិន ឱ្យមកវិនិយោគលើសួនវិទ្យាសាស្ត្ររបស់កម្ពុជា។
ក្នុងជំនួបពិភាក្សាអំពីឱកាសសហការលើផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ជាមួយក្រុមប្រឹក្សាក្រុង Hefei នៃសន្និសីទប្រឹក្សានយោបាយប្រជាជនចិន ដឹកនាំដោយលោក Han Bing កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ហែម វណ្ណឌី ស្នើឱ្យទីក្រុង Hefei ផ្តល់ការគាំទ្រដល់អ្នកស្រាវជ្រាវ និងអ្នកវិទ្យាសាស្ត្រកម្ពុជា តាមរយៈការផ្តល់អាហារូបករណ៍នៅសាកលវិទ្យាល័យដែលផ្តោតលើជំនាញ STEM របស់ក្រុង Hefei និងគាំទ្រដល់មន្ទីរពិសោធន៍របស់ក្រសួង។
ជាមួយគ្នានេះ ឯកឧត្តម ហែម វណ្ណឌី ក៏បានគូសបញ្ជាក់អំពីឱកាសដែលភាគីទាំងពីរ អាចសហការក្រោម អនុស្សរណៈនៃការយោគយល់ដ៏ទូលំទូលាយ នាពេលថ្មីៗនេះ រវាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់ប្រទេសចិន ដែលកំណត់ក្របខ័ណ្ឌសម្រាប់កិច្ចសហប្រតិបត្តិការរយៈពេលវែង។ ក្នុងជំនួបខាងលើរដ្ឋមន្ត្រីឧស្សាហកម្ម ក៏បានលើកឡើងអំពីភាគលាភប្រជាសាស្ត្ររបស់កម្ពុជា និងភាពចាំបាច់ក្នុងការចាប់យកបច្ចេកវិទ្យា ដើម្បីពន្លឿនបរិវត្តកម្មឆ្ពោះទៅរកសេដ្ឋកិច្ចឌីជីថលផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី