2026-02-07
ទូច សូរិយា
2026-02-07
ទូច សូរិយា
ភ្នំពេញ៖ ក្រុមហ៊ុន Molecor ជាក្រុមហ៊ុនមកពីប្រទេសអេស្ប៉ាញដែលមានឯកទេសផលិតទុយោ និងតំណទឹកសម្រាប់ទីផ្សារជាង ៣០ ប្រទេសនៅលើពិភពលោក គ្រោងបង្កើតរោងចក្រនៅកម្ពុជា និងនាំយកដំណោះស្រាយផលិតផលទុយោដែលប្រើបច្ចេកវិទ្យាកម្រិតខ្ពស់ សម្រាប់ផ្គត់ផ្គង់ដល់ប្រតិបត្តិករទឹកស្អាត លើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធ និងកាត់បន្ថយការលេចធ្លាយទឹក។ នេះបើតាមលោក Walter Philip Pattynama នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Molecor ប្រចាំតំបន់ អាស៊ីអាគ្នេយ៍។
លោក Pattynama បានបង្ហាញអំពីក្រុមហ៊ុន Molecor ដែលកំពុងពង្រីកវត្តមាននៅក្នុងតំបន់អាស៊ី អាគ្នេយ៍ និងសំឡឹងឃើញកម្ពុជា ជាទីផ្សារសក្តានុពល ជាពិសេសខណៈដែលកម្ពុជាកំពុងផ្លាស់ប្ដូរឆ្ពោះទៅការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតដែលកាន់តែមានគុណភាពខ្ពស់។ លោក Pattynama បានលើកឡើងថា Molecor ជាក្រុមហ៊ុនផលិតទុយោដែលប្រើបច្ចេកវិទ្យាកម្រិតខ្ពស់ ហើយបេសកកម្មរបស់យើងគឺដើម្បីនាំយកទឹកស្អាតដែលមានតម្លៃសមរម្យ និងមានសុវត្ថិភាពជូនដល់ប្រជាជន។
ក្នុងជំនួបនេះ ឯកឧត្ដម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា ទឹកស្អាតមិនត្រឹមតែជាអាទិភាពសម្រាប់សុខភាពសាធារណៈប៉ុណ្ណោះទេ ប៉ុន្តែជាកាតាលីករជំរុញបរិវត្តកម្មសេដ្ឋកិច្ចជនបទ និងការអភិវឌ្ឍវិស័យឧស្សាហកម្ម។ ឯកឧត្ដម ហែម វណ្ណឌី បានបញ្ជាក់ថា កម្ពុជាស្វាគមន៍ក្រុមហ៊ុនដែលនាំយកនូវនវានុវត្តន៍ និងដំណោះស្រាយរយៈពេលវែង រួមទាំងបច្ចេកវិទ្យា ផលិតផលគុណភាពខ្ពស់ និងការអនុវត្តប្រកបដោយនិរន្តរភាព សម្រាប់ការអភិវឌ្ឍវិស័យទឹកស្អាតនៅកម្ពុជា៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី