SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ក្រសួងការងារ ស្នើឱ្យប្រតិភូយុវជននៃកម្មវិធី SSEAYP ផ្សព្វផ្សាយពីឱកាសវិនិយោគកម្ពុជា ដល់អ្នកវិនិយោគ និងមិត្តបរទេស


ក្រសួងការងារ ស្នើឱ្យប្រតិភូយុវជននៃកម្មវិធី SSEAYP ផ្សព្វផ្សាយពីឱកាសវិនិយោគកម្ពុជា ដល់អ្នកវិនិយោគ និងមិត្តបរទេស
សង្គមជាតិ-សេដ្ឋកិច្ច

2026-01-14

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2026-01-14

គិត បុប្ផា

A+ A-

ភ្នំពេញ៖ លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ផ្តល់អនុសាសន៍ដល់ប្រតិភូយុវជននៃកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍និងជប៉ុន (SSEAYP) ចំនួន ១៨រូប លើកទី៤៩ ជួយផ្សព្វផ្សាយពីតថភាពពិត ការអភិវឌ្ឍ ក៏ដូចជាឱកាសវិនិយោគដ៏ច្រើននៅកម្ពុជា ទៅដល់អ្នកវិនិយោគនិងមិត្តភក្តិបរទេស។

ក្នុងឱកាសសំណេះសំណាល និងផ្តល់អនុសាសន៍ នាថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ លោកជំទាវ សុវណ្ណ វណ្ណារតន៍ លោកជំទាវរដ្ឋលេខាធិការប្រចាំការ បានលើកទឹកចិត្តឱ្យយុវជនទាំងអស់ចេះប្រើប្រាស់ «ឱកាសមាស» នេះ ដើម្បីបង្ហាញពីសមត្ថភាព និងមោទនភាពជាតិ ក៏ដូចជាកសាងបណ្តាញទំនាក់ទំនងជាមួយយុវជន និងជនបរទេសក្នុងតំបន់ឱ្យបានល្អប្រសើរថែមទៀត។

លោកជំទាវ សុវណ្ណ វណ្ណារតន៍ រំពឹងថា ប្រតិភូយុវជននៃកម្មវិធី SSEAYP នឹងទទួលបានជោគជ័យក្នុងដំណើរការនៃកម្មវិធីនេះ ដើម្បីបង្កើនពុទ្ធិ ក្រេបយកចំណេះដឹង និងបទពិសោធបន្ថែមពីកម្មវិធី និងប្រតិភូយុវជនពីបណ្តាប្រទេសអាស៊ាន និងប្រទេសជប៉ុន ព្រមទាំងពាំនាំយកនូវចំណេះដឹង ចំណេះធ្វើ និងបទពិសោធវិលត្រឡប់មកចែករំលែកដល់យុវជនជំនាន់ក្រោយ ក៏ដូចជាប្រើប្រាស់សម្រាប់បម្រើការងារ និងមុខរបររៀងខ្លួននៅមាតុប្រទេសវិញ ក្នុងនាមជាមូលធនមនុស្សកម្ពុជាប្រកបដោយថាមពល និងថាមវន្ត ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជា៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

តើអ្វីទៅជា «ប្រាក់បំណាច់ បុព្វលាភ លាភការ នៃពន្ធ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី