2025-06-11
ឃី ភារៈ
2025-06-11
ឃី ភារៈ
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គការអន្តរជាតិខាងការងារ (ILO) ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ លើការអភិវឌ្ឍសហគ្រាសក្នុងស្រុកនៅកម្ពុជា ប្រកបដោយចីរភាព និងភាពធន់។ ការប្តេជ្ញាចិត្តរួមគ្នានេះ ត្រូវបានធ្វើឡើងក្នុងជំនួបពិភាក្សាទ្វេភាគី រវាងលោកជំទាវ ហ៊ឹម សុធារ័ត្ន អនុរដ្ឋលេខាធិការ នៃក្រសួងការងារ និងលោកស្រី Deborah France-Massin នាយកការិយាល័យសម្រាប់សកម្មភាពនិយោជក (ACT/EMP) នៃអង្គការ ILO។
ក្នុងជំនួប ដែលធ្វើឡើងអំឡុងពេលបំពេញបេសកកម្មចូលរួមសន្និសីទអន្ដរជាតិខាងការងារ លើកទី១១៣ នៅទីស្នាក់ការអង្គការសហប្រជាជាតិ ទីក្រុងហ្ស៊ឺណែវ កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ លោកជំទាវ ហ៊ឹម សុធារ័ត្ន បានលើកឡើងអំពីអាទិភាពសំខាន់ៗរបស់កម្ពុជា រួមទាំងការគាំទ្រដល់តួនាទីរបស់សហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា ក្នុងនាមជាប្រធានប្ដូរវេនសហព័ន្ធនិយោជកអាស៊ាន នាពេលខាងមុខនេះ។ លោកជំទាវអនុរដ្ឋលេខាធិការការងារ ក៏បានគូរបញ្ជាក់ពីការពង្រឹងសហគ្រាសធុនតូច និងមធ្យម (SMEs) តាមរយៈការបង្កើនផលិតភាព និងសមត្ថភាពឌីជីថល។
លោកស្រី Deborah France-Massin បានបង្ហាញចំណាប់អារម្មណ៍ ក្នុងការផ្តល់ជំនួយបច្ចេកទេសដល់ CAMFEBA គាំទ្រដល់ការអភិវឌ្ឍសហគ្រាស និងការបណ្តុះបណ្តាលជំនាញ ដើម្បីជំរុញការលើកកម្ពស់ការប្រកបអាជីវកម្មដោយទំនួលខុសត្រូវ និងកិច្ចសន្ទនាត្រីភាគី។ ទន្ទឹមនឹងនេះ លោកស្រី Deborah France-Massin ក៏បានកោតសរសើរពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា និងបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ ACT/EMP ក្នុងការគាំទ្រស្ថាប័ននិយោជកនៅកម្ពុជាផងដែរ។ នេះបើតាមការចុះផ្សាយរបស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី