2026-01-13
ទូច សូរិយា
2026-01-13
ទូច សូរិយា
ភ្នំពេញ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងរៀបចំការប្រកួតប្រជែងពានរង្វាន់វិទ្យាសាស្ត្រ ឆ្នាំ២០២៦ នៅថ្ងៃទី២៦-២៨ ខែមីនា ឆ្នាំ២០២៦ ដើម្បីផ្ដល់ឱកាសដល់សិស្សានុសិស្ស ក្នុងការបង្កើនទំនុកចិត្ត និងបង្ហាញសមត្ថភាព តាមរយៈការចូលរួមប្រកួតប្រជែងវិទ្យាសាស្ត្រថ្នាក់ខេត្ត និងថ្នាក់ជាតិ ជាផ្នែកមួយនៃ «ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឆ្នាំ២០២៦ (National STI DAY 2026)»។
ចំពោះ បេក្ខជន ដែលមានបំណងចូលរួមការប្រកួតប្រជែងពានរង្វាន់វិទ្យាសាស្ត្រ ឆ្នាំ២០២៦ ត្រូវជាសិស្សថ្នាក់ទី១០ និងទី១១ ទាំងសាលារដ្ឋ និងឯកជន, ត្រូវមានកម្រិតចំណេះដឹងទូទៅ និងមានចំណាប់អារម្មណ៍ខ្ពស់លើមុខវិជ្ជាស្ទែម។ រីឯ ជ័យលាភីវិញ បេក្ខជន នឹងទទួលបាន ដូចជា៖ លេខ១. ទទួលបាន ៦លានរៀល, លេខ២. ទទួលបាន ៤លានរៀល និងលេខ៣. ទទួលបាន ២លានរៀល។
បេក្ខជន ដែលមានចំណាប់អារម្មណ៍ អាចដាក់ពាក់បានតាមរយៈ https://forms.gle/8oSXAadCTgLZfUWF7 រហូតដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ ខណៈដែល ព័ត៌មានលម្អិត អាចទាក់ទងបានតាមរយៈ 010 366 833៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី