SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ភ្ញៀវទេសចរ និងវិនិយោគិនចិន នៅតែជាទីផ្សារនាំមុខរបស់កម្ពុជា


ភ្ញៀវទេសចរ និងវិនិយោគិនចិន នៅតែជាទីផ្សារនាំមុខរបស់កម្ពុជា
សង្គមជាតិ-សេដ្ឋកិច្ច

2025-11-29

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2025-11-29

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ភ្ញៀវទេសចរ និងវិនិយោគិនចិន នៅតែជាទីផ្សារនាំមុខរបស់ប្រទេសកម្ពុជា ដែលកម្ពុជា ត្រៀមរួចជាស្រេចដើម្បីទទួលស្វាគមន៍ការអញ្ជើញមកទស្សនា និងការបណ្តាក់ទុនវិនិយោគ។ នេះជាប្រសាសន៍របស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥។

ក្នុងពិធីបើកវេទិកាទេសចរណ៍ កម្ពុជា-ចិន ឆ្នាំ២០២៥ ក្រោមប្រធានបទ «ឆ្នាំទេសចរណ៍កម្ពុជា-ចិន៖ ការចាប់យកកាលានុវត្តភាពទីផ្សារទេសចរណ៍ចិន ឆ្ពោះទៅការកសាងសហគមន៍ជោគវាសនារួម» ឯកឧត្តម ហួត ហាក់ បានអរគុណចំពោះការចូលរួមពីគ្រប់តំបន់នៃប្រទេសចិន និងកម្ពុជា ដែលរួមគ្នាអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជា-ចិន ដើម្បីជាប្រយោជន៍រួមគ្នា និងពង្រឹងពង្រីក ការផ្លាស់ប្តូរប្រជាជននៃប្រជាជាតិទាំងពីរ។

ភាគីចិន និងភាគីកម្ពុជា មានទស្សនៈរួមគ្នាថា វេទិកាទេសចរណ៍ កម្ពុជា-ចិន ឆ្នាំ២០២៥ ឆ្លុះបញ្ចាំងឱ្យឃើញនូវការយកចិត្តទុកដាក់ខ្ពស់របស់ប្រមុខរដ្ឋាភិបាលប្រទេសទាំងពីរ ពិសេសកិច្ចសហការដ៏ល្អរវាងក្រសួងទេសចរណ៍កម្ពុជា ស្ថានទូតចិន និងបណ្តារដ្ឋបាលខេត្ត-ក្រុងនានារបស់ចិន ក្នុងការពង្រឹង និងពង្រីកចំណងមិត្តភាពកម្ពុជា-ចិន ស្របតាមស្មារតី មិត្តដែកថែប និងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មីប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ ស្របតាមគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» ក៏ដូចជាក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្ររវាងកម្ពុជា-ចិន។

វេទិកាទេសចរណ៍ កម្ពុជា-ចិន ឆ្នាំ២០២៥ នឹងក្លាយជាការអនុវត្តជាក់ស្តែងប្រកបដោយផ្លែផ្កាក្នុងការអនុវត្តយុទ្ធនាការ «ឆ្នាំទេសចរណ៍កម្ពុជា-ចិន ២០២៥» ដែលត្រូវបានប្រកាសបើកជាផ្លូវការ កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ នៅភ្នំពេញ សំដៅជំរុញកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិរវាងប្រទេសទាំងពីរឱ្យកាន់តែកើនឡើងបន្ថែមលើចំនួនភ្ញៀវទេសចរដែលកំពុងមានសន្ទុះកើនស្រាប់ នាពេលបច្ចុប្បន្ន។

ក្នុងក្របខ័ណ្ឌនៃ «ឆ្នាំទេសចរណ៍កម្ពុជា-ចិន» ក្រសួងទេសចរណ៍សហការជាមួយស្ថានទូតចិនប្រចាំកម្ពុជា និងភាគីពាក់ព័ន្ធទាំងអស់ នឹងរៀបចំកម្មវិធីសំខាន់ៗ មួយចំនួននាចុងឆ្នាំ២០២៥ ដែលរួមមាន៖ ១.ព្រឹត្តិការណ៍មហាស្រពតន្ត្រីទេសចរណ៍អន្តរជាតិ កម្ពុជា-ចិន អមដោយការបង្ហាញវប្បធម៌តន្ត្រីចម្រុះកម្ពុជា-ចិន នាល្ងាចថ្ងៃទី៦ ខែធ្នូ នៅខេត្តសៀមរាបនិង និង ២.វេទិកាផ្គូផ្គងធុរកិច្ចទេសចរណ៍អន្តរជាតិ កម្ពុជា-ចិន នាថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែធ្នូ នៅខេត្តសៀមរាប៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី