2025-11-27
គិត បុប្ផា
2025-11-27
គិត បុប្ផា
ភ្នំពេញ៖ ឯកឧត្តម លឹម វិសាល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា ចូលរួមធ្វើបទបង្ហាញស្តីពីបរិស្ថានវិនិយោគនៅកម្ពុជាក្នុងវេទិកាស្តីពីកាលានុវត្តភាពវិនិយោគ និងពាណិជ្ជកម្ម កម្ពុជា-ចក្រភពអង់គ្លេស នៅប្រទេសសិង្ហបុរី។
ក្នុងឱកាសនោះ ឯកឧត្តម លឹម វិសាល បានលើកឡើងដូចជា កំណើននៃរំហូរវិនិយោគបរទេសផ្ទាល់មកកម្ពុជាក្នុងរយៈប៉ុន្មានឆ្នាំចុងក្រោយនេះ, ឧត្តមភាពកម្ពុជាជាទិសដៅវិនិយោគ, ពន្ធដារ និងការលើកទឹកចិត្តវិនិយោគ និងការវិនិយោគក្រោមយន្តការភាពជាដៃគូរវាងរដ្ឋនិងឯកជន (PPP)។ ឯកឧត្តមអគ្គលេខាធិការរង ក៏បានរំលេចពីសាវតារនៃគោលនយោបាយភាពជាដៃគូរវាងរដ្ឋ និងឯកជន ដែលចាប់ផ្តើមតាំងពីនីតិកាលទី១ នៃរដ្ឋសភា រហូតដល់មានការរៀបចំក្របខណ្ឌគតិយុត្តជាច្បាប់ស្តីពីសម្បទាន និងច្បាប់ស្តីពីភាពជាដៃគូរវាងរដ្ឋនិងឯកជន ដើម្បីកៀរគរការវិនិយោគឯកជនក្នុងការអភិវឌ្ឍជាតិ ជាពិសេស លើវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្ត។
ឯកឧត្តម លឹម វិសាល ក៏បង្ហាញនូវវិស័យអាទិភាពនៃគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជននៅកម្ពុជា និងបញ្ជីគម្រោងក្រោមយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន។ វេទិកាស្តីពីកាលានុវត្តភាពវិនិយោគ និងពាណិជ្ជកម្ម កម្ពុជា-ចក្រភពអង់គ្លេស នៅសិង្ហបុរីនេះ សហការរៀបចំដោយទីភ្នាក់ងារពាណិជ្ជកម្មចក្រភពអង់គ្លេសប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ស្ថានទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា សភាពាណិជ្ជកម្មចក្រភពអង់គ្លេសប្រចាំកម្ពុជា និងសភាពាណិជ្ជកម្មចក្រភពអង់គ្លេសប្រចាំសិង្ហបុរី៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី