2025-08-14
ឃី ភារៈ
2025-08-14
ឃី ភារៈ
ភ្នំពេញ៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដឹកនាំកិច្ចប្រជុំពាក់ព័ន្ធនឹងគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ (Phnom Penh Logistics Complex – PPLC) ជាមួយឯកឧត្តមរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងថ្នាក់ដឹកនាំក្រុមហ៊ុន YCH Group។
កិច្ចប្រជុំ ដែលធ្វើឡើង កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យពិភាក្សាលើបច្ចុប្បន្នភាព និងវឌ្ឍនភាពនៃគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ (PPLC) ជាមួយក្រុមហ៊ុន YCH Group ដែលជាភាគីអភិវឌ្ឍន៍គម្រោង មុននឹងបន្តនីតិវិធីជំហានបន្ទាប់នាពេលខាងមុខ។
គម្រោង PPLC គឺជាគំនិតផ្តួចផ្តើមរបស់ រាជរដ្ឋាភិបាលកម្ពុជា ដើម្បីពង្រឹងវិស័យដឹកជញ្ជូន និងភស្តុភារកម្មនៅក្នុងប្រទេស។ គម្រោងនេះ មានគោលបំណងកាត់បន្ថយថ្លៃដើមដឹកជញ្ជូន ធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាព និងបង្កើនសមត្ថភាពប្រកួតប្រជែងក្នុងវិស័យភស្តុភារកម្មរបស់កម្ពុជា ទៅក្នុងតំបន់៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី