SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

អបអរសាទរ! «សហគមន៍កសិកម្មទំនើប» ដាំបន្លែនៅព្រៃវែង ត្រូវបានបង្កើតឡើងជាផ្លូវការ


អបអរសាទរ! «សហគមន៍កសិកម្មទំនើប» ដាំបន្លែនៅព្រៃវែង ត្រូវបានបង្កើតឡើងជាផ្លូវការ
A+ A-

ភ្នំពេញ៖ «សហគមន៍កសិកម្មទំនើបព្រះស្ដេច» ត្រូវបានបង្កើតឡើងជាផ្លូវការ នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយមានសមាជិកចូលរួម ១៧១គ្រួសារ និងមានផ្ទះសំណាញ់ ២៥១ខ្នង លើទំហំផ្ទៃដី១០ ហិកតា សម្រាប់ដាំដុះដំណាំបន្លែ នៅស្រុកព្រះស្ដេច ខេត្តព្រៃវែង។

ក្នុងពិធីមហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្មទំនើបព្រះស្ដេច ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសាទរ ដែលប្រជាកសិករ មើលឃើញពីអត្ថប្រយោជន៍ និងរួមគ្នាចងក្រងជាសហគមន៍កសិកម្មទំនើបសម្រាប់ដំណាំបន្លែនាពេលនេះ ដើម្បីទទួលបានការធានាថ្លៃទីផ្សារទុកជាមុន កាត់បន្ថយចំណាយថ្លៃដើមផលិត និងមានលទ្ធភាពទទួលបានការគាំទ្រខាងផ្នែកដើមទុន និងបច្ចេកទេស។

ឯកឧត្តម ឃឹម ហ្វីណង់ បញ្ជាក់ថា ថ្ងៃអនាគត «សហគមន៍កសិកម្មទំនើបព្រះស្ដេច» ក៏មានគម្រោងពង្រីកផលិតកម្មរបស់ខ្លួនបន្ថែមទៀត ដោយការចិញ្ចឹមគោ និងបង្កបង្កើនផលដំណាំស្រូវផងដែរ។ ជាមួយគ្នានេះ ឯកឧត្តម ឃឹម ហ្វីណង់ បានស្នើឱ្យប្រជាកសិករជាសមាជិកសហគមន៍ យកចិត្តទុកដាក់ក្នុងការដាំដុះ ថែរក្សាបន្លែឱ្យបានល្អ ដោយផ្តោតលើបរិមាណ និងគុណភាព សម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សារ និងត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ និងស្ដង់ដារផលិតកម្មរបស់សហគមន៍៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី