2025-11-20
គិត បុប្ផា
2025-11-20
គិត បុប្ផា
ភ្នំពេញ៖ លោក យ៉ូវ ខេមរា ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ខេត្តព្រះសីហនុ ស្នើឱ្យនាយកដ្ឋានពេទ្យការងារ ក៏ដូចជាក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បន្តជំរុញការអប់រំផ្សព្វផ្សាយពាក់ព័ន្ធនឹងសុវត្ថិភាព និងសុខភាពការងារបន្ថែមទៀត ដើម្បីឱ្យកម្មករនិយោជិតយល់ដឹង និងបំពេញការងារប្រកបដោយសុវត្ថិភាព និងមានសុខភាពល្អ ព្រមទាំងមានផលិតភាពការងារកាន់តែប្រសើរ។
ក្នុងវគ្គបណ្ដុះបណ្ដាលបំប៉នគ្រូបង្គោលស្ដីពី៖ «ការកែលម្អរបៀបធ្វើការនៅតាមការដ្ឋានសំណង់ខ្នាតតូច និងទម្រង់របាយការណ៍គ្រូពេទ្យសហគ្រាស» ដែលរៀបចំឡើងដោយ នាយកដ្ឋានពេទ្យការងារ នៃក្រសួងការងារ សហការជាមួយមន្ទីរការងារ ខេត្តព្រះសីហនុ និង ស.ស.យ.ក. វិស័យការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក យ៉ូវ ខេមរា បានអរគុណភាគីពាក់ព័ន្ធ ដែលបានរៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលស្ដីពី ការកែលម្អរបៀបធ្វើការនៅតាមការដ្ឋានសំណង់ខ្នាតតូច និងទម្រង់របាយការណ៍គ្រូពេទ្យសហគ្រាសនេះឡើង។
គ្រូបង្គោលដែលចូលរួមវគ្គនេះ ទទួលបាននូវចំណេះដឹងបន្ថែមយកទៅបណ្តុះបណ្តាលបន្តដល់កម្មករនិយោជិតក្នុងវិស័យសំណង់ ព្រមទាំងកាត់បន្ថយគ្រោះថ្នាក់ការងារ និងហានិភ័យផ្សេងៗ ក្នុងពេលបំពេញការងាររបស់កម្មករនិយោជិត និងជំរុញដល់ការយកចិត្តទុកដាក់បន្ថែមលើការប្រើប្រាស់វិធីសាស្រ្តសាមញ្ញ និងលើកកម្ពស់ផ្នែកសុវត្ថិភាព និងសុខភាពការងារ និងនីតិវិធីក្នុងការផ្តល់របាយការណ៍គ្រូពេទ្យសហគ្រាសឱ្យស្របតាមប្រកាសរួមលេខ ១៣៩ ស.ក.ប.យ ស្តីពីលក្ខខណ្ឌ និងបេសកកម្មសេវាពេទ្យការងារ។
គួរបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលបំប៉នគ្រូបង្គោលខាងលើនេះ រៀបចំឡើងកាលពីថ្ងៃទី១១ ដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ខេត្តព្រះសីហនុ ដែលមានអ្នកចូលរួមសរុបចំនួន ៦០នាក់៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី