2025-11-20
គិត បុប្ផា
2025-11-20
គិត បុប្ផា
ភ្នំពេញ៖ ក្រុមហ៊ុន ជីប ម៉ុង (Khmer Beverages) ជួយទិញស្រូវពីគ្រួសារកងទ័ពសរុបជាង ៦០០តោន ក្នុងស្រុកជាំក្សាន្ដ ខេត្ដព្រះវិហារ ក្នុងនោះក្នុងមួយថ្ងៃ ក្រុមហ៊ុន ប្រមូលទិញស្រូវបានជាង ១១០តោន ដោយក្រុមហ៊ុនប្រមូលទិញ ប្រភេទស្រូវ ផ្ការំដួល និងនាងអំ ក្នុងតម្លៃ ១០០០រៀល ក្នុង១គីឡូក្រាម។
ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារដឹកនាំគ្រប់គ្រងអន្តរកម្មវិធីប្រចាំតំបន់មេគង្គលើ អរគុណចំពោះ ក្រុមហ៊ុន ជីប ម៉ុង ចំពោះការចូលរួមប្រមូលទិញស្រូវពីក្រុមគ្រួសារយុទ្ធជន និងបានពិភាក្សាពីស្ថានភាពទីផ្សារស្រូវ ការប្រមូលទិញស្រូវ និងការជួយដោះស្រាយការកកស្ទះ ដើម្បីរក្សាលំហូរទីផ្សាររបស់ប្រជាកសិករ ដោយមានមន្ទីរកសិកម្មខេត្ដជាសេនាធិការរបស់ក្រសួងកសិកម្ម ជួយសម្របសម្រួល៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី