2025-11-12
គិត បុប្ផា
2025-11-12
គិត បុប្ផា
ភ្នំពេញ៖ ជំនួបផ្គូផ្គងអាជីវកម្មរវាងសមាជិករបស់ សមាគមសហគ្រិនវ័យក្មេងកម្ពុជា និងសមាគមជប៉ុន-កម្ពុជា ជាកត្តាចម្បងមួយបន្ថែមទៀតដើម្បីជំរុញដល់កិច្ចសហការរបស់វិស័យឯកជនរវាងប្រទេសទាំងពីរ ដែលជាការរួមចំណែកដ៏សំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច។ នេះបើតាមការលើកឡើងរបស់ លោក អេង ផល្លីម សមាជិកក្រុមប្រឹក្សាភិបាល សមាគមសហគ្រិនវ័យក្មេងកម្ពុជា។
ខណៈទំនាក់ទំនងកម្ពុជា និងជប៉ុនក្នុងវិស័យធុរកិច្ច កំពុងមានការវិវត្តទៅមុខជាលំដាប់ សមាគមសហគ្រិនវ័យក្មេងកម្ពុជា បានសហការជាមួយសមាគមជប៉ុន-កម្ពុជា រៀបចំកិច្ចជំនួបផ្គូផ្គងអាជីវកម្មរវាងសមាជិករបស់សមាគមទាំងពីរ ដោយផ្ដោតសំខាន់ទៅលើអាជីវកម្មក្នុងវិស័យអាទិភាពមួយចំនួន រួមមានកសិកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម បច្ចេកវិទ្យា អចលនទ្រព្យ និងសេវាកម្ម។ កិច្ចជំនួបផ្គូផ្គងអាជីវកម្មនេះ ធ្វើឡើងក្នុងគោលបំណងបង្កើតឱកាសឱ្យសហគ្រិន និងម្ចាស់អាជីវកម្មកម្ពុជា អាចទាញយកប្រយោជន៍តាមរយៈការកសាងទំនាក់ទំនងធុរកិច្ច ផ្លាស់ប្ដូរមតិយោបល់ និងស្វែងរកដៃគូអាជីវកម្មថ្មី៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី