SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

សម្តេចធិបតីនាយករដ្ឋមន្រ្តី ឱ្យក្រសួងអប់រំ និងអាជ្ញាធរមីន សហការសាងសង់ និងជួសជុលអគារសិក្សាតាមព្រំដែនឡើងវិញ


សម្តេចធិបតីនាយករដ្ឋមន្រ្តី ឱ្យក្រសួងអប់រំ និងអាជ្ញាធរមីន សហការសាងសង់ និងជួសជុលអគារសិក្សាតាមព្រំដែនឡើងវិញ
សង្គមជាតិ-សេដ្ឋកិច្ច

2025-11-01

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2025-11-01

គិត បុប្ផា

A+ A-

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាឱ្យក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីននិងសង្គ្រោះជនពិការដោយសារមីន ចុះពិនិត្យទីតាំងសាលារៀន ដែលប៉ះពាល់ដោយសារសង្រ្គាម ដើម្បីសាងសង់ និងជួសជុលសំណង់អគារទាំងនោះឡើងវិញ។

លើសពីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានឱ្យភាគីពាក់ព័ន្ធបញ្ចូលកម្មវិធីអប់រំផ្សព្វផ្សាយអំពីយុទ្ធភណ្ឌ គ្រឿងផ្ទុះ ដល់ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ព្រមទាំងធ្វើការបោសសម្អាតជាមុន ដើម្បីធានាសុវត្ថិភាពដល់ដំណើរការរៀន និងបង្រៀន។ ចំពោះសាលារៀន ដែលរងផលប៉ះពាល់ខ្លាំង និងមិនអាចដំណើរការរៀន និងបង្រៀនបាននៅក្នុងឆ្នាំសិក្សាថ្មីនេះ មន្ទីរអប់រំ យុវជន និងកីឡា និងគណៈគ្រប់គ្រងសាលារៀន ត្រូវជ្រើសរើសសាលារៀនដែលនៅជិត ហើយជាកន្លែងនៅជិតទីតាំងស្នាក់នៅរបស់សិស្សផងដែរ ដើម្បីបើកបវេសនកាលឆ្នាំសិក្សាថ្មី និងដំណើរការរៀននិងបង្រៀនជាបណ្តោះអាសន្ន។

ដោយឡែក តំបន់និងសាលារៀនដែលមិនអាចដំណើរការរៀននិងបង្រៀនបាន មន្ទីរអប់រំ យុវជន និងកីឡា ត្រូវសម្របសម្រួលជាមួយអាជ្ញាធរមាន សមត្ថកិច្ច រៀបចំបង្កើតថ្នាក់រៀននៅតាមជំរំ ដូចជាជំរំវត្តពោធិ ៥០០០ដើម និងទួលអណ្តែតជាដើម តាមកម្រិតសិក្សាជាក់ស្តែង។ នេះបើតាមសារលិខិតសម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា ២០២៥-២០២៦៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី