SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ ជំរុញឱ្យគណៈប្រតិបត្តិទូរគមនាគមន៍កម្ពុជា ពង្រឹងមុខសញ្ញាអាជីវកម្មចាស់ និងចាប់យកមុខសញ្ញាអាជីវកម្មថ្មីៗ


រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ ជំរុញឱ្យគណៈប្រតិបត្តិទូរគមនាគមន៍កម្ពុជា ពង្រឹងមុខសញ្ញាអាជីវកម្មចាស់ និងចាប់យកមុខសញ្ញាអាជីវកម្មថ្មីៗ
A+ A-

ភ្នំពេញ៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) លើកទឹកចិត្តឱ្យគណៈប្រតិបត្តិរបស់ទូរគមនាគមន៍កម្ពុជា គិតគូរអំពីការពង្រឹងមុខសញ្ញាអាជីវកម្មចាស់ដែលមានស្រាប់ ចាប់យកមុខសញ្ញាអាជីវកម្មថ្មីៗស្របតាមនិន្នាការនៃបច្ចេកវិទ្យាឌីជីថល ក៏ដូចជាបន្តកែទម្រង់ផ្ទៃក្នុង និងពង្រឹងសមត្ថភាពធនធានមនុស្ស។

ក្នុងឱកាសជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងនិយោជិតទូរគមនាគមន៍កម្ពុជា និងជំរុញការធ្វើកំណែទម្រង់ជំហានទី២ ឯកឧត្តម ជា វ៉ាន់ដេត បានចាត់ទុកការងារកំណែទម្រង់ទូរគមនាគមន៍កម្ពុជា ដែលជាសហគ្រាសសាធារណៈ គឺជាការងារអាទិភាពមួយក្នុងចំណោមការងារអាទិភាពផ្សេងទៀតដែល ក.ប.ទ. បានដាក់ចេញ និងសម្រេចបាននាពេលកន្លងមក។ ក្នុងឱកាសនោះដែរ ឯកឧត្តម ជា វ៉ាន់ដេត ក៏បានលើកទឹកចិត្តឱ្យមានការទទួលខុសត្រូវ និងរួមគ្នាបំពេញការងារឱ្យកាន់តែសកម្មបន្ថែមទៀត និងត្រូវផ្តោតការយកចិត្តទុកដាក់រៀបចំផែនការយុទ្ធសាស្រ្តនិងផែនការអាជីវកម្មរបស់ទូរគមនាគមន៍កម្ពុជា។

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ បន្តមានប្រសាសន៍ថា ក្នុងរយៈពេលជាង ៣ឆ្នាំ ចាប់ពីឆ្នាំ ២០២១ ដល់ ២០២៤ មកនេះ ទូរគមនាគមន៍កម្ពុជា ត្រូវកែសម្រួលរចនាសម្ព័ន្ធផ្ទៃក្នុង ការពង្រឹងការផ្តល់សេវា ការវិនិយោគបន្ថែមលើការកសាងនិងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ឆ្អឹងខ្នង និងការលើកកម្ពស់ប្រសិទ្ធភាពបំពេញការងារ រហូតបានទទួលលទ្ធផលផ្លែផ្កាគួរឱ្យកត់សម្គាល់ ដោយធ្លាប់តែខាតបែរជាទទួលបានប្រាក់ចំណេញ ២ឆ្នាំជាប់ៗគ្នា។ ទាំងអស់នេះ គឺជាសមិទ្ធផលរួមរបស់គណៈគ្រប់គ្រងទូរគមនាគមន៍កម្ពុជា ជាពិសេសនិយោជិតនិងបុគ្គលិកគ្រប់ជាន់ថ្នាក់ ដែលបានរួមសាមគ្គីផ្ទៃក្នុង៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី