2025-10-23
គិត បុប្ផា
2025-10-23
គិត បុប្ផា
ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា រៀបចំកម្មវិធីប្រកួតធ្វើវីដេអូរ «តើប្រាក់ ១ម៉ឺនរៀល អាចទិញអ្វីបានខ្លះនៅខេត្តកំពង់ឆ្នាំង?» ដើម្បីលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល។ នេះបើតាមការចុះផ្សាយរបស់ ធនាគារជាតិ នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥។
ចំពោះបេក្ខជន ដែលទទួលបានជ័យលាភីលេខ១ នឹងទទួលបានទឹកប្រាក់ចំនួន ២លានរៀល ចំណែកជ័យលាភីលេខ២ ទទួលបានទឹកប្រាក់ចំនួន ១លានរៀល។ លក្ខខណ្ឌ ក្នុងការចូលរួម គឺត្រូវថតនៅក្នុងខេត្តកំពង់ឆ្នាំង, វីដេអូរត្រូវមានរយៈពេលពី ៤០វិនាទី ដល់ ៣នាទី, តាមដាន (Follow) ទំព័រហ្វ៊េសប៊ុកផ្លូវការធនាគារជាតិនៃកម្ពុជា, ផ្សព្វផ្សាយវីដេអូនៅលើគណនីហ៊្វេសបុក ឬ Tiktok ផ្ទាល់ខ្លួន ដោយមានភ្ជាប់ចំណងជើង #ទិវាប្រាក់រៀល២០២៥ #ខ្ញុំស្រឡាញ់ប្រាក់រៀល និង #ធនាគារជាតិនៃកម្ពុជា និង mention គណនីបណ្ដាញសង្គមផ្លូវការធនាគារជាតិនៃកម្ពុជា (ធនាគារជាតិ នៃកម្ពុជា - National Bank of Cambodia) និង (@nationalbankofcambodia_នៅលើ Tikto)។
វីដេអូរ ត្រូវបង្កប់អត្ថន័យពីសារសំខាន់ ការប្រើប្រាស់ប្រាក់រៀល ឬការប្រើប្រាស់ប្រាក់រៀលតាមបែបឌីជីថល។ គួរបញ្ជាក់ថា ត្រូវផ្ញើតំណភ្ជាប់វីដេអូ ដែលបានផ្សព្វផ្សាយមកក្នុងប្រអប់សារនៃហ្វ៊េសបុកផ្លូវការធនាគារជាតិនៃកម្ពុជា ត្រឹមថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥។ ចំពោះជ័យលាភីនឹងទទួលរង្វាន់នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី ប្រាក់រៀល ប្រព័ន្ធបាគង និងខេអេចឃ្យូអរ (KHQR) ដែលនឹងធ្វើឡើងនៅខេត្តកំពង់ឆ្នាំង នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី