2025-10-22
ទូច សូរិយា
2025-10-22
ទូច សូរិយា
ភ្នំពេញ៖ សភាពាណិជ្ជកម្មប៊ុលហ្គារី មកស្វែងយល់បន្ថែមពីបរិយាកាសធុរកិច្ច ពាណិជ្ជកម្ម ក៏ដូចជាស្ថានភាពនៃការវិនិយោគនៅកម្ពុជា សំដៅជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-ប៊ុលហ្គារី ឱ្យកាន់តែមានភាពប្រសើរឡើង។ នេះបើតាមការចុះផ្សាយរបស់ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
លោកបណ្ឌិត Maxim Behar ប្រធានទី១ នៃសភាពាណិជ្ជកម្មប៊ុលហ្គារី បានកត់សម្គាល់យ៉ាងយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ចំពោះការវិនិយោគដោយផ្ទាល់ពីបរទេស ហើយលោកនឹងពាំនាំអំពីចំណុចវិជ្ជមាន និងសក្តានុពលនានារបស់កម្ពុជា ដែលលោកបានស្វែងយល់ក្នុងទស្សនកិច្ចនេះ ទៅជម្រាបឯកឧត្តមនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប៊ុលហ្គារី នៅពេលដែលលោកធ្វើមាតុភូមិនិវត្តន៍។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងអំពីក្របខណ្ឌគោលនយោបាយនានារបស់កម្ពុជា លើការជំរុញការវិនិយោគដោយផ្ទាល់ពីបរទេស ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការវិនិយោគពីវិស័យឯកជន ដែលសុទ្ធសឹងជាការងារស្នូលរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ឆ្លងកាត់ការពិភាក្សាផ្លាស់ប្តូរយោបល់នាឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងលោកបណ្ឌិតប្រធានទី១ នៃសភាពាណិជ្ជកម្មប៊ុលហ្គារី សង្ឃឹមថា កម្ពុជា-ប៊ុលហ្គារី នឹងមានការចាប់ដៃសហការលើកិច្ចការពាក់ព័ន្ធនានា ជាពិសេសលើការងារវិនិយោគ ឱ្យបានកាន់តែប្រសើរឡើង នាពេលអនាគត៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី