SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

រដ្ឋមន្រ្តីទេសចរណ៍ អំពាវនាវឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកដើរកម្សាន្តនៅ Walk Street ឱ្យកាន់តែច្រើន


រដ្ឋមន្រ្តីទេសចរណ៍ អំពាវនាវឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកដើរកម្សាន្តនៅ Walk Street ឱ្យកាន់តែច្រើន
សង្គមជាតិ-សេដ្ឋកិច្ច

2025-10-21

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2025-10-21

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អំពាវនាវដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកដើរកម្សាន្តនៅផ្លូវថ្មើរជើងចតុមុខ (Walk Street) ក៏ដូចជាគោលដៅទេសចរណ៍នានា ឱ្យបានច្រើនកុះករ។ ឯកឧត្តម ហួត ហាក់ លើកឡើងដូច្នេះ ក្នុងពិធីជជែកលើវិថីទេសចរណ៍ ក្រោមប្រធានបទ «សិល្បៈជាជ្រុងមួយនៃទេសចរណ៍» និង «ទេសចរណ៍សម័យបច្ចេកវិទ្យា»។

ឯកឧត្តម ហួត ហាក់ បន្តលើកឡើងថា កម្ពុជា ជាគោលដៅទេសចរណ៍ដែលមានសុវត្ថិភាព មានការទទួលស្វាគមន៍រាក់ទាក់កក់ក្ដៅ ព្រមជាមួយនឹងសក្ដានុពលទេសចរណ៍សម្បូរបែប, គួបផ្សំនឹងវប្បធម៌ ប្រពៃណី ទំនៀមទំលាប់ដ៏យូរលង់, ម្ហូបអាហារឆ្ងាញ់ពិសា និងភាពរួសរាយរាក់ទាក់របស់ប្រជាជនកម្ពុជា ដែលត្រូវបានទទួលស្គាល់ថាជា «ស្នាមញញឹមកម្ពុជា» ភាពស្លូតបូត និងការស្រលាញ់រាប់អានរបស់ប្រជាជនកម្ពុជាគ្រប់ៗគ្នា។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក៏បានគូសបញ្ជាក់បន្ថែមថា កម្មវិធីជជែកលើវិថីទេសចរណ៍នេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីឆន្ទៈចូលរួម គំនិតផ្តួចផ្តើម ស្មារតីរួបរួមគាំទ្រពីគ្រប់ភាគីពាក់ព័ន្ធទាំងផ្នែករដ្ឋ ឯកជន ប្រជាជន និងដៃគូសហការនានា រួបរួមគ្នាបង្កើតព្រឹត្តិការណ៍ដ៏មានសារសំខាន់នេះឡើង។

ពិធីជជែកលើវិថីទេសចរណ៍ ជាកម្មវិធីកម្សាន្តថ្មីមួយ ដែលនឹងផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនក្នុងវិស័យទេសចរណ៍មានជាអាទិ៍ ការចូលរួមចំណែកក្នុងយុទ្ធនាការជំរុញយុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតង, ការផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍កម្ពុជា ការបំផុសស្មារតីសេ្នហាជាតិ ស្រឡាញ់មាតុភូមិ ចូលរួមអភិរក្សសម្បត្តិបេតិកភណ្ឌរូបិយ និងអរូបិយ សម្បត្តិធម្មជាតិ មរតកវប្បធម៌ប្រវត្តិសាស្ត្រ សិល្បៈ ជាពិសេសលើកកម្ពស់កិត្តិនាមកម្ពុជានៅលើឆាកអន្តរជាតិ។ នេះបើតាមការចុះផ្សាយរបស់ក្រសួងទេសចរណ៍ កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី