SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

កម្ពុជា បញ្ជាក់ជំហរឥតងាករេ​ក្នុងការគោរពចំពោះអធិបតេយ្យ បូរណភាពដែនដី និងការដោះស្រាយវិវាទដោយសន្តិវិធី​


កម្ពុជា បញ្ជាក់ជំហរឥតងាករេ​ក្នុងការគោរពចំពោះអធិបតេយ្យ បូរណភាពដែនដី និងការដោះស្រាយវិវាទដោយសន្តិវិធី​
A+ A-

ភ្នំពេញ៖ កម្ពុជា បានបញ្ជាក់ជំហរឥតងាករេក្នុងការប្រកាន់ខ្ជាប់នូវគោលការណ៍មូលដ្ឋាននៃ NAM តាមរយៈការគោរពចំពោះអធិបតេយ្យ បូរណភាពដែនដី និងការដោះស្រាយវិវាទដោយសន្តិវិធី ក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីលើកទី១៩ នៃចលនាមិនចូលបក្សសម្ព័ន្ធ (19th NAM Ministerial Meeting)​ ប្រព្រឹត្តទៅកាលពីថ្ងៃទី១៣-១៦ ខែតុលា ឆ្នាំ២០២៥ នៅរដ្ឋធានីកាំប៉ាឡា សាធារណរដ្ឋអ៊ូហ្កង់ដា។

​ពាក់ពន្ធ័នឹងជម្លោះព្រំដែន កម្ពុជា-ថៃ​ ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីលើកទី១៩​ ក្រោមមូលបទ «ការធ្វើឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការដើម្បីវិបុលភាពសកលរួមគ្នា» ឯកឧត្តម កាន់ ផារិទ្ធរដ្ឋលេខាធិការ និងគណប្រតិភូកម្ពុជា បានប្រាប់​អង្គប្រជុំថា​ កម្ពុជា ជានិច្ចជាកាលតែងតែឈរលើគោលការណ៍ដោះស្រាយជម្លោះដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ។

ឯកឧត្តម កាន់ ផារិទ្ធរដ្ឋ បានបន្ថែមថា​ អ្វីដែលកម្ពុជាកំពុងស្វែងរក គឺដំណោះស្រាយប្រកបដោយយុត្តិធម៌ សមធម៌ និងស្របតាមមូលដ្ឋានច្បាប់ ដែលអាចធានាសន្តិភាពយូរអង្វែងសម្រាប់ប្រទេសទាំងពីរ។ នេះបើយោងតាមការចេញផ្សាយរបស់ ក្រសួងការបរទេសកម្ពុជា៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី