SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

វិស័យឯកជនអូទ្រីស តាមរយៈសភាពាណិជ្ជកម្ម បញ្ជាក់អំពីបំណងពង្រីកការវិនិយោគជាមួយកម្ពុជា ក្នុងវិស័យ កសិកម្ម ឧស្សាហកម្ម និងភស្តុភារកម្ម


វិស័យឯកជនអូទ្រីស តាមរយៈសភាពាណិជ្ជកម្ម បញ្ជាក់អំពីបំណងពង្រីកការវិនិយោគជាមួយកម្ពុជា ក្នុងវិស័យ កសិកម្ម ឧស្សាហកម្ម និងភស្តុភារកម្ម
A+ A-

ភ្នំពេញ៖ វិស័យឯកជនអូទ្រីស មានបំណងពង្រីកការធ្វើពាណិជ្ជកម្ម និងវិនិយោគជាមួយវិស័យឯកជនកម្ពុជា ក្នុងវិស័យទេសចរណ៍ កសិកម្ម ឧស្សាហកម្ម និងភស្តុភារកម្ម។ នេះបើតាមការគូសបញ្ជាក់របស់ លោក Michael Friedl ទីប្រឹក្សាពាណិជ្ជកម្មប្រទេសអូទ្រីស និងជាប្រធាន ADVANTAGE AUSTRIA ប្រចាំកម្ពុជា ក្នុងជំនួបពិភាក្សាការងារជាមួយ លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម។

តាមរយៈជំនួបដែលធ្វើឡើងនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការ ស្នើសុំ ភាគីអូទ្រីស ពិចារណាលើការបង្កើតក្របខណ្ឌរួមគ្នា តាមរយៈកិច្ចព្រមព្រៀង ឬអនុស្សរណៈនៃការយោគយល់គ្នា វាងក្រសួងពាណិជ្ជកម្មនៃប្រទេសទាំងពីរ ក៏ដូចជាក្របខណ្ឌកិច្ចសហប្រតិបត្តិការរវាងវិស័យឯកជន តាមរយៈសភាពាណិជ្ជកម្ម។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្ម។

លោកជំទាវ រដ្ឋលេខាធិការ គូសបញ្ជាក់ថារាជរដ្ឋាភិបាលកម្ពុជា ខិតខំប្រឹងប្រែង ធ្វើពិពិធកម្មសេដ្ឋកិច្ច និងការពង្រឹងអនុលោមភាពទៅនឹងបទប្បញ្ញត្តិនិងស្តង់ដារអន្តរជាតិ ដើម្បីត្រៀមខ្លួនចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច។ បន្ថែមលើនេះលោកជំទាវ ក៏បានលើកឡើង អំពីសក្តានុពលនៃវិស័យសំខាន់ៗ មួយចំនួន របស់កម្ពុជាផងដែររួមមាន៖ ទេសចរណ៍ កសិកម្ម ដូចជាការកែច្នៃកសិផល (អង្ករ ស្វាយចន្ទី ម្រេច និងដំឡូងមី) និងឧស្សាហកម្ម (សំលៀកបំពាក់ ស្បែកជើង និងកង់) ព្រមទាំងការផ្តោតរបស់កម្ពុជាលើការតភ្ជាប់ឧស្សាហកម្មក្នុងស្រុក (Backward Linkage) ជាដើម៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី