2025-05-22
គិត បុប្ផា
2025-05-22
គិត បុប្ផា
ភ្នំពេញ៖ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើកទឹកចិត្ត និងគាំទ្រពលរដ្ឋ ឱ្យប្រកបមុខរបរវារីវប្បកម្ម តាមរយៈការបង្កាត់ភ្ញាស់ និងចិញ្ចឹមវារីសត្វគ្រប់ប្រភេទ ដើម្បីផ្គត់ផ្គង់តាមតម្រូវការទីផ្សារ សំដៅចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។
ក្នុងឱកាសចុះពិនិត្យទីតាំងប្រមូលទិញ និងចែកចាយផលផលិតផលវារីវប្បកម្ម កសិដ្ឋានបង្កាត់ភ្ញាស់កូនត្រីពូជ និងកសិដ្ឋានចិញ្ចឹមត្រីរ៉ស់ ត្រីទីឡាបយ៉ា ត្រីពោ និងត្រីប្រា នៅក្រុងបាត់ដំបង និងស្រុកឯកភ្នំ ខេត្តបាត់ដំបង ឯកឧត្តម ឃុន សាវឿន និងមន្ត្រីជំនាញ បានណែនាំអំពីបច្ចេកទេស ការបង្កាត់ភ្ញាស់កូនត្រីពូជ តាមលក្ខណៈបច្ចេកទេសដល់វារីវប្បករ។ ឯកឧត្តម ឃុន សាវឿន និងមន្ត្រីជំនាញ ក៏បានបង្ហាញអំពីខ្សែច្រវាក់ផលិតកម្ម លើដំណើរការកាត់បន្ថយថ្លៃដើមផលិត និងចំណាយដើមទុនតិច ព្រមទាំងគូសបញ្ជាក់អំពីគោលនយោបាយរបស់ក្រសួងកសិកម្ម ក្នុងការគាំទ្រ និងការអភិវឌ្ឍវារីវប្បកម្មកម្ពុជា ដល់ម្ចាស់កសិដ្ឋាន និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ។
មន្ត្រីជំនាញជលផល និងក្រសួងកសិកម្ម នឹងបន្តយកចិត្តទុកដាក់ផ្តល់គាំទ្របច្ចេកទេស និងដោះស្រាយបញ្ហានានាដល់វារីវប្បករ ឬម្ចាស់កសិដ្ឋានបង្កាត់ភ្ញាស់ និងកសិដ្ឋានចិញ្ចឹមត្រី ឱ្យបានទាន់ពេលវេលា សំដៅធ្វើយ៉ាងណាឱ្យមានទិន្នផល និងទទួលប្រាក់ចំណេញសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តមរដ្ឋលេខាធិការកសិកម្ម កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី