2025-10-16
ឃី ភារៈ
2025-10-16
ឃី ភារៈ
ភ្នំពេញ៖ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ចាត់ទុកវត្ថិភាពម្ហូបអាហារគឺជាអាទិភាពជាតិ ដែលទាមទារភាពជាក់លាក់ផ្នែកបច្ចេកទេស និងការសម្របសម្រួលស្ថាប័ន។ ឯកឧត្តម ហែម វណ្ណឌី លើកឡើងដូច្នេះក្នុងក្នុងកិច្ចប្រជុំលើកទី១ ដែលរៀបចំដោយគណៈកម្មាធិការមន្ទីរពិសោធន៍វិភាគម្ហូបអាហារ ។
ក្នុងកិច្ចប្រជុំ ពិភាក្សាកិច្ចដំណើរការជ្រើសរើសមន្ទីរពិសោធន៍វិភាគម្ហូបអាហារ ជាមន្ទីរពិសោធន៍យោង និងមន្ទីរពិសោធន៍ផ្លូវការនៅកម្ពុជា កាលពីថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ហែម វណ្ណឌី ឯកឧត្តមបានលើកឡើងថា៖ «គោលដៅរបស់យើងគឺរៀបចំយន្តការជ្រើសរើសមន្ទីរពិសោធន៍ផ្លូវការ និងមន្ទីរពិសោធន៍យោង សម្រាប់វិភាគម្ហូបអាហារ ព្រមទាំងអាចទទួលបានការគាំទ្រ និងពង្រឹងសមត្ថភាព ដើម្បីលើកកម្ពស់ភាពភាពអនុលោមនៃមន្ទីរពិសោធន៍ទាំងនោះ»។
ឯកឧត្តមបានបន្ថែមថា សុវត្ថិភាពម្ហូបអាហារប៉ះពាល់ផ្ទាល់ដល់សុខភាពអ្នកប្រើប្រាស់ និងទំនុកចិត្តទីផ្សារ ហើយការវាយតម្លៃទទួលស្គាល់មន្ទីរពិសោធន៍វិភាគម្ហូបអាហារ ដោយផ្អែកលើស្តង់ដារបច្ចេកទេស មានសារៈសំខាន់ ដើម្បីធានាថាមន្ទីរពិសោធន៍ទាំងនោះដំណើរការ និងផ្តល់លទ្ធផលវិភាគប្រកបដោយគុណភាព ភាពជឿជាក់ និងប្រសិទ្ធភាព។
ជាមួយគ្នានេះឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរដល់សមាជិកគណៈកម្មាធិការមន្ទីរពិសោធន៍វិភាគម្ហូបអាហារ ចំពោះការប្តេជ្ញាចិត្ត ព្រមទាំងបានណែនាំឱ្យលេខាធិការដ្ឋាននៃគណៈកម្មាធិការនេះ រៀបចំផែនការប្រចាំឆ្នាំ និងរបបប្រជុំទៀងទាត់ ដើម្បីតាមដានវឌ្ឍនភាពការងារ។
ឯកឧត្តមក៏បានរំលឹកថា ការវាយតម្លៃទទួលស្គាល់ជាតិ និងអន្តរជាតិនឹងដើរតួនាទីសំខាន់ក្នុងការពង្រឹងសមត្ថភាពមន្ទីរពិសោធន៍វិភាគម្ហូបអាហារនៅកម្ពុជា ដែលនឹងបម្រើជាសសរស្តម្ភសម្រាប់ការពារសុខភាពសាធារណៈ និងកសាងទំនុកចិត្តរបស់អ្នកប្រើប្រាស់លើផលិតផលម្ហូបអាហារនៅកម្ពុជា។
គួរបញ្ជាក់ផងដែរថាកិច្ចប្រជុំខាងលើក៏បានអនុម័តលើដំណើរការនៃការជ្រើសរើសមន្ទីរពិសោធន៍ផ្លូវការ និងមន្ទីរពិសោធន៍យោង រាប់ចាប់ពីការដាក់ពាក្យស្នើសុំ និងការត្រួតពិនិត្យដល់ទីតាំង រហូតដល់ការសម្រេចជ្រើសរើស និងការចេញវិញ្ញាបនបត្រ សម្រាប់មន្ទីរពិសោធន៍ដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី