SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

រដ្ឋមន្ត្រីឧស្សាហកម្ម អំពាវនាវឱ្យម្ចាស់សហគ្រាស និងឧស្សាហករក្នុងស្រុក ខិតខំអនុវត្ត និងអនុលោមតាមស្តង់ដារជាតិ ឬអន្តរជាតិក្នុងកម្រិតខ្ពស់ ដើម្បីពង្រីកទីផ្សារទៅក្នុងតំបន់ និងពិភពលោក


រដ្ឋមន្ត្រីឧស្សាហកម្ម អំពាវនាវឱ្យម្ចាស់សហគ្រាស និងឧស្សាហករក្នុងស្រុក ខិតខំអនុវត្ត និងអនុលោមតាមស្តង់ដារជាតិ ឬអន្តរជាតិក្នុងកម្រិតខ្ពស់ ដើម្បីពង្រីកទីផ្សារទៅក្នុងតំបន់ និងពិភពលោក
A+ A-

ភ្នំពេញ៖ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាស្តង់ដារជាតិ បានអំពាវនាវឱ្យម្ចាស់សហគ្រាស ឧស្សាហករ ផលិតករ និងសេវាករក្នុងស្រុក ខិតខំអនុវត្ត និងអនុលោមតាមស្តង់ដារជាតិ ឬស្តង់ដារអន្តរជាតិក្នុងកម្រិតខ្ពស់តាមដែលអាចធ្វើបាន ដើម្បីទទួលបានទំនុកចិត្តពីអ្នកប្រើប្រាស់​ពង្រីកទីផ្សារទៅក្នុងតំបន់ និងពិភពលោក កាត់បន្ថយហានិភ័យ និងបង្កើនប្រសិទ្ធភាពនៃខ្សែច្រវាក់ផលិតកម្ម។

ក្នុងទិវាស្តង់ដារពិភពលោកជាលើកទី១ នៅកម្ពុជា ក្រោមប្រធានបទ Çទស្សនវិស័យរួមសម្រាប់ពិភពលោកកាន់តែប្រសើរ៖ ភាពជាដៃគូសម្រាប់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពÈ នេះ ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងថា ស្តង់ដារ ​គឺជា​មូលដ្ឋាន​នៃ​សុវត្ថិភាព ការ​បង្កើត​ថ្មី និង​ការ​ជឿជាក់របស់អ្នកប្រើប្រាស់​​ ដូច្នោះ ស្តង់ដារ​ ​គឺដូចជាលិខិតឆ្លងដែនសម្រាប់ផលិតផលរបស់យើង ដើម្បីប្រកួតប្រជែង និងទទួលបានទំនុកចិត្តទាំងនៅទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ។

ការអនុវត្តតាមស្តង់ដារ គឺមានសារសំខាន់ជាពិសេស ខណៈដែលកម្ពុជាកំពុងខិតខំពង្រឹងសមត្ថភាពផលិតក្នុងស្រុក បង្កើនផលិតភាព​ និងធ្វើពិពិធកម្មខឿនឧស្សាហកម្មរបស់ខ្លួន ទៅជាប្រទេសផលិតផលិតផលដែលមានតម្លៃបន្ថែមខ្ពស់។ គិតត្រឹមខែតុលា ឆ្នាំ២០២៥ កម្ពុជាបានអនុម័តស្តង់ដារជាតិចំនួន ១ ១៥៣ រួមទាំងស្តង់ដារថ្មីចំនួន ២១ ដែលទើបត្រូវបានអនុម័តដោយក្រុមប្រឹក្សាស្តង់ដារជាតិកាលពីខែកញ្ញា ឆ្នាំ២០២៥៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី