2025-10-07
ឃី ភារៈ
2025-10-07
ឃី ភារៈ
ភ្នំពេញ៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចម្រើន នឹងសហការជាមួយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ផ្តល់ហិរញ្ញប្បទាន ឬ ដើមទុន សរុបចំនួន ១ ៤៥០ ០០០ ដុល្លារអាមេរិក ជូនកសិករ និងសហគមន៍កសិកម្ម សម្រាប់វិនិយោគលើសម្ភារ បរិក្ខារ គ្រឿងយន្ត ដែលជាបច្ចេកវិទ្យាជួយធ្វើឱ្យផលិតកម្មកសិកម្មកាន់តែមានភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងរួមចំណែកកាត់បន្ថយបញ្ហាដែលបង្កឱ្យមានការប្រែប្រួលអាកាសធាតុ។ នេះបើយោងតាមការឱ្យដឹងពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ទន្ទឹមនឹងនេះ នៅថ្ងៃទី៦ ខែតុលា ឆ្នាំ ២០២៥ ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក Yannick Nicolas Milev ប្រធាននាយកប្រតិបត្តិនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចម្រើន ម.ក បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ក្នុងក្របខណ្ឌនៃការអនុវត្តន៍គម្រោង «ការបង្កើនភាពធន់នឹងអាកាសធាតុ ក្នុងខ្សែច្រវាក់តម្លៃកសិកម្មនៅកម្ពុជា» ដែលគម្រោងនេះបានទទួលការគាំទ្រថវិកាពី មូលនិធិបរិស្ថានសាកល (GEF) តាមរយៈមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD)៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី