2025-10-05
ទូច សូរិយា
2025-10-05
ទូច សូរិយា
ភ្នំពេញ៖ គម្រោងកំពង់ផែទេសចរណ៍ក្រុងកំពង់ចាម នឹងជាសមិទ្ធផលមួយថ្មីសម្រាប់ប្រជាជន និងខេត្តកំពង់ចាម ព្រមទាំងជាតម្លៃបន្ថែមខ្ពស់ក្នុងការចូលរួមចំណែកលើកកម្ពស់វិស័យទេសចរណ៍ តាមរយៈការជំរុញកំណើនភ្ញៀវទេសចរអន្តរជាតិ ដែលធ្វើដំណើរតាមនាវាទេសចរណ៍។
ក្នុងពិធីបើកការដ្ឋានសាងសង់កំពង់ផែទេសចរណ៍ក្រុងកំពង់ចាមនេះ នឹងជួយសម្រួលដល់ការតភ្ជាប់ការធ្វើដំណើរ ការដឹកជញ្ជូន ប្រកបដោយភាពប្រទាក់ក្រឡា និងជាកាលានុវត្តភាពថ្មីមួយបន្ថែមទៀត ក្នុងការទាក់ទាញ ក៏ដូចជាជំរុញកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលធ្វើដំណើរមកកាន់ខេត្តកំពង់ចាម និងមកកាន់ប្រទេសកម្ពុជា។ គម្រោងកំពង់ផែទេសចរណ៍ក្រុងកំពង់ចាមថ្មីនេះ នឹងប្រើប្រាស់សម្រាប់ការតភ្ជាប់ការដឹកជញ្ជូនភ្ញៀវទេសចរក្នុងស្រុក និងភ្ញៀវទេសចរអន្តរជាតិ ពីប្រទេសវៀតណាម និងភ្ញៀវទេសចរអន្តរជាតិពីប្រទេសនានាក្នុងតំបន់តាមរយៈព្រែកជីកហ្វូណនតេជោ ដែលគម្រោងនេះនឹងប្រើប្រាស់រយៈពេលសាងសង់ ២៤ ខែ ចាប់ពីឆ្នាំ២០២៥។
ជាមួយគ្នានេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក៏បានបញ្ជាក់ថា ខេត្តកំពង់ចាម គឺជាខេត្តមួយដែលមានសក្តានុពលទេសចរណ៍សម្បូរបែបរួមមានទេសចរណ៍វប្បធម៌, ទេសចរណ៍ប្រវត្តិសាស្ត្រ, ទេសចរណ៍ធម្មជាតិ, កសិ-ទេសចរណ៍, អេកូទេសចរណ៍, និងទេសចរណ៍កែច្នៃ តាមរយៈការបើកការដ្ឋានសាងសង់កំពង់ផែទេសចរណ៍ ក្រុងកំពង់ចាម គឺប្រៀបបាននឹងការបង្កើតនូវសរសៃឈាមសេដ្ឋកិច្ច និងជាផ្លូវដង្ហើមមួយទៀតនៅក្នុងវិស័យទេសចរណ៍ ដែលជំរុញការទាក់ទាញវិនិយោគ ការបង្កើតការងារ ការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ពិសេសការតភ្ជាប់ការរៀបចំកញ្ចប់ទស្សនកិច្ចទេសចរណ៍ នៅតាមខេត្តស្ថិតនៅតាមដងទន្លេមេគង្គ៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី