2025-10-04
ទូច សូរិយា
2025-10-04
ទូច សូរិយា
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម ក្រុមហ៊ុន Inoue Calcium Corporation និងក្រុមហ៊ុនហ៊ែនក្រាហ្វធីត ឃែស៊ូណាត់ ស្ទឹងត្រែង បានពិភាក្សាអំពីឱកាសវិនិយោគពង្រីកការកែច្នៃគ្រាប់ស្វាយចន្ទី ជាផលិតផលសម្រេច សម្រាប់នាំចេញទៅទីផ្សារជប៉ុន។
ជាមួយគ្នានេះ ឯកឧត្តម ឈរ ស៊ុនហុង អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានលើកទឹកចិត្តដល់គណៈប្រតិភូពាណិជ្ជករជប៉ុន ក្នុងសិក្សាស្វែងយល់អំពីផលិតផលសក្តានុពលកសិកម្មកម្ពុជានៅខេត្តស្ទឹងត្រែង តាមគោលការណ៍រាជរដ្ឋាភិបាលក្នុងការជំរុញការវិនិយោគ ពិសេសក្នុងភូមិភាគឦសាន ព្រមទាំងចាប់ដៃគូពាណិជ្ជកម្មជាមួយក្រុមហ៊ុនកម្ពុជា ដើម្បីសហការជំរុញការបណ្តាក់ទុន និងវិនិយោគ ក៏ដូចជានាំចេញ-នាំចូលផលិតផលរវាងប្រទេសទាំងពីរ។
បន្ថែមពីនេះ ឯកឧត្តម ឈរ ស៊ុនហុង បានបង្ហាញការសាទរចំពោះសិប្បកម្ម ហ៊ែនក្រាហ្វធីត ឃែស៊ូណាត់ ស្ទឹងត្រែង ដែលបាននាំចេញគ្រាប់ស្វាយចន្ទីជាផលិតផលសម្រេច ទៅទីផ្សារជប៉ុន កាលពីពេលថ្មីៗនេះ បានដោយជោគជ័យ និងគ្រោងនាំចេញបន្ថែមទៀតនៅឆ្នាំបន្ទាប់៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី