2025-08-21
គិត បុប្ផា
2025-08-21
គិត បុប្ផា
ភ្នំពេញ៖ ក្រុមហ៊ុន City Rice Import Export Co., Ltd. អំពាវនាវឱ្យប្រជាកសិករនៅស្រុកថ្មគោល ខេត្ត បាត់ដំបង កុំបង្ខំសម្រុកច្រូតស្រូវច្រើនពេកក្នុងពេលតែមួយ ជៀសវាងការសល់ស្រូវនៅវាល ព្រោះសមត្ថភាពឡសម្ងួតរបស់ម៉ាស៊ីននីមួយៗមានកំណត់។
ក្រុមហ៊ុន City Rice Import Export បញ្ជាក់ថា ក្រុមហ៊ុន នឹងបន្តទិញស្រូវជារៀងរាល់ថ្ងៃពីកសិករ ដោយបច្ចុប្បន្ន ក្រុមហ៊ុន City Rice បានប្រមូលទិញស្រូវពីប្រជាកសិករនៅស្រុកថ្មគោល ខេត្ត បាត់ដំបង ប្រមាណជា ៥០ឡានធំ និង ៦០ឡានបែន ប្រចាំថ្ងៃ បើគិតជាបរិមាណប្រហែលជា ២ពាន់តោនក្នុងមួយថ្ងៃ។
សូមជម្រាបថា រដូវដែលកំពុងច្រូតកាត់នេះ ក្រុមហ៊ុន បានប្រមូលចូលស្រូវស្រងែ ប្រហែលជាង ៣ម៉ឺនតោន និងសែនក្រអូនប្រហែល ១ម៉ឺនតោន និងមានគម្រោងបន្តប្រមូលទិញពីប្រជាកសិករប្រមាណ ៦ម៉ឺនតោនទៀត ក្នុងរដូវនេះ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី