SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ហ្វីលីពីន នឹងបញ្ជូនគណ:ប្រតិភូមកសិក្សាអំពីខ្សែច្រវាក់ផលិតកម្មកសិកម្មនៅកម្ពុជា ដើម្បីនាំចូលអង្ករ ត្រី សាច់ និងបន្លែពីកម្ពុជា


ហ្វីលីពីន នឹងបញ្ជូនគណ:ប្រតិភូមកសិក្សាអំពីខ្សែច្រវាក់ផលិតកម្មកសិកម្មនៅកម្ពុជា ដើម្បីនាំចូលអង្ករ ត្រី សាច់ និងបន្លែពីកម្ពុជា
ពាណិជ្ជកម្ម

2025-10-04

ឃី ភារៈ

ពាណិជ្ជកម្ម

2025-10-04

ឃី ភារៈ

A+ A-

ភ្នំពេញ៖ ហ្វីលីពីន នឹងបញ្ជូនគណ:ប្រតិភូមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីសិក្សាស្វែងយល់ពីខ្សែច្រវាក់ផលិតកម្មកសិកម្ម ក្នុងគោលបំណងនាំចេញអង្ករ ត្រី សាច់ និងបន្លែពីប្រទេសកម្ពុជា ព្រមទាំងពិនិត្យនូវតម្រូវការចាំបាច់របស់ប្រទេសហ្វីលីពីន។ នេះបើយោងតាមការចុះផ្សាយរបស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ក្នុងជំនួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម Francisco P. Tiu Laurel, Jr. រដ្ឋមន្ត្រីក្រសួងកសិកម្មនៃប្រទេសហ្វីលីពីន នៅរដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានសុទិដ្ឋនិយមខ្ពស់ក្នុងការជំរុញកសិ-ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

ទន្ទឹមនឹងនេះ ដើម្បីស្វែងយល់ពីសក្តានុពលវិស័យកសិកម្មកម្ពុជា និងជាឱកាសល្អក្នុងការផ្គូផ្គងដៃគូវិនិយោគរវាងកម្ពុជា-ហ្វីលីពីន និងបណ្តាប្រទេសផ្សេងៗដទៃទៀត ឯកឧត្តម ឌិត ទីណា បានអញ្ជើញ ឯកឧត្តមរដ្ឋមន្រ្តីកសិកម្មនៃប្រទេសហ្វីលីពីន រួមជាមួយវិស័យឯកជន ចូលរួម វេទិកា និងពិព័រណ៍កសិកម្មកម្ពុជាឆ្នាំ២០២៥(CAFE25) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

តើគោលនយោបាយជាតិស្តីពី«វិទ្យាសាស្ត្រ បច្ចេកវិទ្យ...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី