SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រុមហ៊ុនចំនួន២ ចុះកិច្ចសន្យាទិញពោតក្រហម និងស្រូវស្រងែថ្មី ពីកសិករក្នុងខេត្តត្បូងឃ្មុំ


ក្រុមហ៊ុនចំនួន២ ចុះកិច្ចសន្យាទិញពោតក្រហម និងស្រូវស្រងែថ្មី ពីកសិករក្នុងខេត្តត្បូងឃ្មុំ
A+ A-

ភ្នំពេញ៖ ក្រុមហ៊ុនអាហ្គ្រោ ឃីង ត្រេឌីង ឯ.ក (AGRO KING TRADING CO.LTD) និងក្រុមហ៊ុន អ៊ិលប៊ីអិន អង្គរ (កម្ពុជា) ចុះកិច្ចសន្យា ទិញលក់ពោតក្រហម និងស្រូវស្រង៉ែថ្មី ពីប្រជាកសិករក្នុងសហគមន៍កសិកម្មជីរោទិ៍រុងរឿង នៅខេត្តត្បូងឃ្មុំ។

តាមរយៈកិច្ចសន្យានេះ ក្រុមហ៊ុនអាហ្គ្រោ ឃីង ត្រេឌីង ឯ.ក នឹងទិញពោតក្រហមស្ងួតចំនួន ១០៥០តោន ចំណែកក្រុមហ៊ុន អិល ប៊ី អិន អង្ករ កម្ពុជា នឹងទិញស្រូវចំណីប្រភេទពូជស្រូវសែនក្រអូប០១ និងស្រូវស្រងែថ្មី ពីកសិករក្នុងសហគមន៍កសិកម្មជីរោទិ៍រុងរឿង។

ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បង្ហាញសុទិដ្ឋិនិយមថា ការចុះកិច្ចសន្យានេះ នឹងធ្វើឱ្យប្រជាកសិករកាន់តែមានឱកាសលក់ផលិតផលកសិកម្មរបស់ខ្លួនទៅកាន់ក្រុមហ៊ុននាំចេញទៅទីផ្សារអន្តរជាតិ។ នេះបើតាមការចុះផ្សាយរបស់ ក្រសួងកសិកម្ម នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី