SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ភាគី EIF នឹងបន្តជួយកម្ពុជាសម្រាប់រយៈពេល ៥ឆ្នាំ ដើម្បីចាកចេញពីចំណាត់ថ្នាក់ប្រទេសអភិវឌ្ឍន៍តិចតួច


ភាគី EIF នឹងបន្តជួយកម្ពុជាសម្រាប់រយៈពេល ៥ឆ្នាំ ដើម្បីចាកចេញពីចំណាត់ថ្នាក់ប្រទេសអភិវឌ្ឍន៍តិចតួច
សង្គមជាតិ-សេដ្ឋកិច្ច

2025-10-23

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2025-10-23

ទូច សូរិយា

A+ A-

ភ្នំពេញ៖ លោកបណ្ឌិត Ratnakar Adhikari នាយកប្រតិបត្តិនៃក្របខណ្ឌពង្រឹងសមាហរណកម្ម (EIF) នឹងបន្តជួយដល់ប្រទេសអភិវឌ្ឍន៍តិចតួច ដូចជាកម្ពុជា សម្រាប់រយៈពេល ៥ឆ្នាំ ក្រោយពេលចាកចេញពីចំណាត់ថ្នាក់ប្រទេសអភិវឌ្ឍន៍តិចតួច ដើម្បីធានាបាននូវការចាកចេញដោយរលូន និរន្តរភាព និងមិនត្រឡប់ថយក្រោយ។

ក្នុងជំនួបទ្វេភាគីជាមួយ លោកបណ្ឌិត Ratnakar Adhikari កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ និងឯកឧត្តមសាស្ត្រាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការផ្តល់យោបល់លើគោលនយោបាយពាណិជ្ជកម្ម (គ.ផ.គ.ព.) គឺផ្តោតលើកិច្ចសហប្រតិបត្តិការនាពេលអនាគត ពាក់ព័ន្ធនឹងក្របខណ្ឌគោលនយោបាយពាណិជ្ជកម្មរបស់កម្ពុជា, ឯកសារកម្មវិធីប្រចាំប្រទេសកម្ពុជា និងការគាំទ្រដល់កម្ពុជាក្រោយការចាកចេញពីចំណាត់ថ្នាក់ប្រទេសអភិវឌ្ឍន៍តិចតួច។

ជាមួយគ្នានេះ លោកបណ្ឌិត Ratnakar Adhikari បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការគាំទ្រដល់ការបញ្ចប់ក្របខ័ណ្ឌគោលនយោបាយពាណិជ្ជកម្មរបស់កម្ពុជា និងការអនុវត្តសកម្មភាពពាក់ព័ន្ធក្រោមក្របខណ្ឌនេះ ក៏ដូចជាសកម្មភាពនានាក្នុងវិស័យកសិកម្មនៅក្រោមឯកសារកម្មវិធីប្រចាំប្រទេសកម្ពុជា៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី