2025-09-30
ទូច សូរិយា
2025-09-30
ទូច សូរិយា
ភ្នំពេញ៖ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអំពាវនាវឱ្យសហគមន៍អន្តរជាតិរៀបចំប្រព័ន្ធហិរញ្ញវត្ថុដែលមានប្រសិទ្ធភាព ប្រកបដោយបរិយាបន្ន រហ័ស ត្រឹមត្រូវ និងមានភាពធន់គ្រប់គ្រាន់ ដើម្បីលើកកម្ពស់វិបុលភាពសម្រាប់ទាំងអស់គ្នា។
ក្នុងកិច្ចពិភាក្សាលើប្រធានបទ «ការផ្សារភ្ជាប់បច្ចេកវិទ្យាហិរញ្ញវត្ថុ ទំនុកចិត្ត និងបទប្បញ្ញត្តិ» កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ នៅក្នុងវេទិកាហិរញ្ញវត្ថុអាស៊ីលើកទី៥ ស្តីពី «Positioning for the Future» លោកជំទាវ ជា សិរី បានសង្កត់ធ្ងន់ថា បច្ចេកវិទ្យាក្នុងវិស័យហិរញ្ញវត្ថុ គឺត្រូវបានវាយតម្លៃតាមភាពចាំបាច់ មិនមែនតាមនវនិយមទេ ពោលគឺបច្ចេកវិទ្យាត្រូវបំពេញតម្រូវការជាក់ស្តែង កសាងទំនុកចិត្ត និងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជន។
លើសពីនេះ លោកជំទាវបណ្ឌិត ជា សិរី ក៏បានរំលេចពីក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ ដែលគោលនយោបាយនេះកំណត់យកបរិយាបន្នកម្មជាស្នូលនៃបរិវត្តកម្មឌីជីថលនៃប្រទេសកម្ពុជា មិនមែនជាលទ្ធផល ប៉ុន្តែជាគោលការណ៍នៃការរៀបចំ បរិយាបន្នកម្មមិនមែនជាគោលបំណងផ្នែកសប្បុរសធម៌ ប៉ុន្តែជាភាពចាំបាច់ផ្នែកយុទ្ធសាស្ត្រ៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី